សាកលវិទ្យាល័យការពារជាតិ

ចំណាប់អារម្មណ៍របស់សាកលវិទ្យាធិការ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត អ៊ុងស៊ាន
សាកលវិទ្យាធិការ​​​​​​ សាកលវិទ្យាល័យ​​ ការពារជាតិ
ជីវប្រវត្តិសង្ខេប

ក្នុង​នាម​សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ខ្ញុំសូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត​ចំពោះ​ ប្រមុខ​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​អនុញ្ញាត​បង្កើត​ឡើង​នូវ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​ ដើម្បី​រួម​ចំណែក​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ស្រប​តាម​បទ​ពិសោធន៍​ប្រទេស​ទាំងឡាយ​លើ​ពិភពលោក​ ពិសេស​ប្រទេស​មហាអំណាច​នានា​ដែល​បាន​ចាត់​ទុក​សាលា​ហ្វឹកហ្វឺន​ជា​ ឧស្សាហកម្ម​ធន​ធ្ងន់​ ដែល​មាន​ភារកិច្ច​បណ្ដុះ​បណ្ដាល​នាយទាហាន​ជា​ស្នូល​ និង​បង្គោល​ក្នុង​កងទ័ព​ ជា​គន្លឹះ​នៃ​ការ​ដឹកនាំ​គ្រប់គ្រង​បញ្ជា​សម្រេច​រាល់​ភារកិច្ច​ការពារ​ជាតិ ​មាតុភូមិ​។

​ជាក់ស្ដែង​សាកល​វិទ្យាល័យ​ការពារ​ជាតិ​កម្ពុជា​ មាន​ភារកិច្ច​បណ្ដុះ​បណ្ដាល​ថ្នាក់​ បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​យោធា​ និង​វិទ្យាសាស្ត្រ​សង្គម​ ដល់​នាយទាហាន​នៃ​ ខ​.​ភ​.​ម​ ក្រោយ​បញ្ចប់​ការ​សិក្សា​អាច​ទទួល​តួនាទី​ជា​មេ​បញ្ជាការ​វរៈ​សេនា​តូច​,​ កងពលតូច​,​ កងពលធំ​ ខេត្ត​/ក្រុង​ និង​យោធភូមិ​ភាគ​ បណ្ដា​ការិយាល័យ​ទាំងឡាយ​ចំណុះ​បញ្ជាការដ្ឋាន​ប្រភេទ​ទ័ព​ទាំង​៣​ អគ្គ​បញ្ជា​ការដ្ឋាន​ និង​ក្រសួង​ការពារជាតិ​។​ បំពេញ​ភារកិច្ច​មាន​បទពិសោធន៍​ វិវត្តន៍​ឈាន​ឡើង​ពី​ វរសេនីយ៍​ដល់​ឧត្តមសេនីយ៍​។​

ដើម្បី​ឆ្លើយ​តប​ចំពោះ​បេសកកម្ម​ដ៏​មាន​សារសំខាន់​នេះ ​យើងខ្ញុំ​ទាំងអស់​គ្នា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ នាយទាហាន​ សាស្ត្រាចារ្យ​ បុគ្គលិក​ទាំងអស់​បាន​ពុះពារ​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ត​ដើម្បី​បំពេញភារកិច្ច​ដ៏​ឧត្តុ​ង​ឧត្តម​នេះ​។​

ដូច​ពាក្យស្លោក​អន្តរជាតិ​បាន​ពោល​ថាៈ​ «​ ស្រឡាញ់​សន្តិភាព​ត្រូវ​ត្រៀម​រៀបចំ​ត្រៀម​ធ្វើសង្គ្រាម​ »​ «​ ចិញ្ចឹម​ទ័ព​៣​ឆ្នាំ​ប្រើប្រាស់​តែ​មួយ​ពេល​ ឬ​ចិញ្ចឹម​ទ័ព​១០​ឆ្នាំ​ប្រើប្រាស់​តែ​មួយ​ថ្ងៃ​ »​ «​ កងទ័ព​អាច​មិន​ច្បាំង​រយៈពេល​១០០០​ថ្ងៃ​ ប៉ុន្តែ​មិន​អាច​មិន​ហ្វឹកហ្វឺន​ក្នុង​មួយ​ថ្ងៃ​ឡើយ​ »​។