សាកលវិទ្យាល័យការពារជាតិ

សេនាធិការហ្វឹកហ្វឺន

  • ជា​ស្ថាប័ន​ជំនាញ​មួយ ស្ថិតក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សាកលវិទ្យាធិការ និង​សាកលវិទ្យាធិការរង ទទួលបន្ទុក​ការងារ​ហ្វឹកហ្វឺន និង​ធ្វើ​សេនាធិការ​ឱ្យ​សាកលវិទ្យាធិការ ក្នុង​ការដឹកនាំ​រាល់​សកម្មភាព​អនុវត្ត​ការងារ​អប់រំ​ហ្វឹកហ្វឺន រៀនសូត្រ​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ
  • ជា​មជ្ឈមណ្ឌល​ទំនាក់ទំនង​សហការ​រួម រវាង​ស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ការពារជាតិ និង​ស្ថាប័ន​ថ្នាក់លើ ព្រម ទាំង​តាមដាន​សភាពការណ៍ សកម្មភាព​អប់រំ​ហ្វឹកហ្វឺន​រៀនសូត្រ​ឱ្យមាន​ការរីកចម្រើន
  • សរុប​សន្និដ្ឋាន​វាយតម្លៃ ផ្តើមឡើង​នូវ​គោល​គំនិត​សំខាន់ៗ ជូន​សាកលវិទ្យាធិការ ដាក់ចុះ​គោលការណ៍ ផែនការ កម្មវិធីសិក្សា​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​
  • ​ជា​ស្ថាប័ន​ផ្តើម​គម្រោង​ចាត់តាំង​គិតគូរ​ធានា​ ប្រភព​ធនធាន​ហ្វឹកហ្វឺន ភស្តុភារ​ហិរញ្ញវត្ថុ សម្ភារៈ យោធា​ចារ្យ មធ្យោបាយ​ឯកសារ ។​ល​។ ដើម្បី​បម្រើ​សកម្មភាព បង្ហាត់បង្រៀន​រួម ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​
  • ​សហការ​តាម​កម្មវិធី បង្ហាត់បង្រៀន​តាម​បណ្តា​មហាវិទ្យាល័យ និង​កង​ឯកភាព​ចំណុះ​សាកលវិទ្យាល័យ​ការពារជាតិ និង​ស្ថាប័ន​ចំណុះ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​ស្ថាប័ន​ចំណុះ​រាជរដ្ឋាភិបាល ដែល​មាន​ការពាក់ព័ន្ធ ដើម្បី ពិចារណា​លើ​គម្រោង​ផែនការ​កម្មវិធី​ហ្វឹកហ្វឺន របស់​សាកលវិទ្យាល័យ​ការពារជាតិ​
  • ទំនាក់ទំនង​បណ្តា​មហាវិទ្យាល័យ សាកលវិទ្យាល័យ​នានា​របស់​ជាតិ និង​បណ្តា​ស្ថាប័ន​ផ្សេងៗ ដើម្បី​ស្នើ​អញ្ជើញ វាគ្មិន សាស្ត្រាចារ្យ មក​ឧទ្ទេសនាម​ឯកសារ ដែល​ពាក់ព័ន្ធ​ក្រៅពី​ការងារ​យោធា តាម​កម្មវិធី​ហ្វឹកហ្វឺន
  • ​ពិចារណា​ស្រាវជ្រាវ​បច្ចេកវិទ្យា វិទ្យសាស្ត្រ​យោធា វិទ្យាសាស្ត្រ​សង្គម បទពិសោធន៍​សង្គ្រាម​ទាំងឡាយ ដើម្បី​ចងក្រង​ឯកសារ​ហ្វឹកហ្វឺន ។ ត្រិះរិះ​រក​វិធីសាស្ត្រ​បង្ហាត់បង្រៀន​ល្អៗ ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​និស្សិត ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ ទទួល​បាន​គុណភាព​ខ្ពស់ ទាន់​សភាពការណ៍ និង​តម្រូវការ​នៃ​កងយោធពល​ខេមរភូមិន្ទ
  • ​ចាត់តាំង​ដំណើរការ សហការ​ផ្សព្វផ្សាយ​ផែនការ​កម្មវិធីសិក្សា​ប្រចាំ​វគ្គ ខែ ត្រីមាស និង​ឆមាស ដល់​កង​ឯកភាព ចំណុះ​សាកលវិទ្យាល័យ​ការពារជាតិ ទាំង​មុន​ពេល និង​ក្នុង​ពេល​អនុវត្ត​កម្មវិធី​ហ្វឹកហ្វឺន
  • ​តាមដាន​ក្តាប់​ការ​អនុត្ត​ន៍​កម្មវិធី​ហ្វឹកហ្វឺន រៀនសូត្រ​តាម​មហាវិទ្យាល័យ​ចំណុះ​សាកលវិទ្យាល័យ​ការពារជាតិ ដើម្បី​ដឹកនាំ​ដាស់តឿន កែលម្អ និង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ
  • ​បូកសរុប​លទ្ធផល សន្និដ្ឋាន​វាយតម្លៃ​ដក​ពិសោធន៍ ផ្តើម​គោល​គំនិត និង​វិធានការ​ថ្មី ដើម្បី​អនុវត្ត​ប្រកបដោយ ប្រសិទ្ធភាព
  • ​គ្រប់គ្រង​រៀបចំ​ថែទាំ​សាលប្រជុំ ថ្នាក់រៀន និង​សម្ភារៈ​មធ្យោបាយ​ធានា ដល់​ការហ្វឹកហ្វឺន
  • ​ទំនាក់ទំនង​មូលដ្ឋាន ធានា​សុវត្ថិភាព​ដល់​និស្សិត​ចុះ​ហ្វឹកហាត់​លើ​ទីលាន​ភូមិសាស្ត្រ​ជាក់ស្តែង និង​ធ្វើ​កម្មវិធីសិក្សា តាម​ផែនការ​ខ្លឹមសារ កម្មវិធី​ហ្វឹកហាត់
  • ​គ្រប់គ្រង​ទុកដាក់​ថែរក្សា​លិខិតស្នាម​បទដ្ឋាន ឯកសារ​ការងារ​ផ្សេងៗ និង​របាយការណ៍​នានា​របស់​អង្គភាព