សាកលវិទ្យាល័យការពារជាតិ

ការឧបត្ថម្ភគាំទ្រជំនួយឧបត្ថម្ភពីស្ថាប័នជាតិ និងអន្តរជាតិ

សាកលវិទ្យាល័យ​ការពារ​ជាតិ​ មានការ​ទំនាក់ទំនង​ល្អ​ និង​ការ​ជួយគាំទ្រ​ជា​បន្តបន្ទាប់​ពី​ ស្ថាប័ន​ជាតិ​ និងអន្តរជាតិ​ ក្នុង​នោះ​មាន​ដូច​ជា​ ៖
  • ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ ប្រទេស​អូស្ត្រាលី​​ ​វៀតណាម​​ ​ចិន ​ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ​បារាំង​ ឥណ្ឌា ហ្វីលីពីន និង ប្រទេស​ថៃ​ឡង់​ដ៏​។​ល។ ក្នុងនោះ USA​  អូស្ត្រាលី និងបារាំង​ផ្ដល់​ជំនួយ​​គាំទ្រ​ការសិក្សា​ភាសា។
  • មានការ​បញ្ជូននាយទាហាន​ ទៅ​សិក្សា​នៅ​ប្រទេសជា​មិត្ត​ខាងលើនេះ។
  • ចូលរួម ​សិក្ខាសាលា​ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មហាវិទ្យាល័យ​ វិទ្យាស្ថាន​ និង​សាកលវិទ្យាល័យ​ការពារ​ជាតិ​ សម្រាប់​វេទិកា​តំបន់​អាស៊ីអាគ្នេយ៍ និងអាស៊ី​ប៉ា​ស៊ី​ហ្វី​ក
  • ចូលរួម​សិក្ខាសាលា​ ស្តី​ពី​ការ​បង្កើន​ជំនឿ​ទុកចិត្ត​ និង​សមត្ថភាព​ ក្នុង​កិច្ច​ការពារ​សន្តិសុខ​ក្នុង​តំបន់​
  • ចូលរួម​កិច្ចប្រជុំ​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ច្បាប់​យោធា​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​…​។​ល​។​
  • មានការ ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​ ជាមួយនឹង​បណ្តា​ ប្រទេស​ជា​មិត្ត​ នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​ ដោយ​ផ្តោត​លើ​ការ​ហ្វឹកហ្វឺន​ និង​ការ​ សិក្សា​ស្រាវជ្រាវ​។

ជំនួយប្រទេស អូស្រ្តាលី និងសហរដ្ឋអាមេរិក

+ជំនួយពីភាគីប្រទេសអូស្រ្តាលី

១.សំភារសិក្សាមួយចំនួន មានដូចជា

-កុំព្យូទ័រ តុ កៅអី ក្តាខៀន និង Over Head Projectors (OHP)

-សៀវភៅពុម្ភសិក្សា (Speak Out) កម្រិតក្រោមមធ្យម មធ្យម និងលើមធ្យម

-សៀវភៅរឿង​​ (Graded Readers)មួយចំនួន

-កម្មវិធីសិក្សាតាមប្រពន្ធ័ Online​ និង កម្មវិធី Blended Learning

        ២.អាហារូបករណ៏

ផ្តល់អាហារូបករណ៏ដល់យោធាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម និងភាសា

        -វគ្គក្នុងស្រុកសម្រាប់យោធាចារ្យមាន៖

                •សិក្ខាសាលាជាមួយគ្រូបរទេសមកពី ACE

                ផ្តល់នូវគរុកោសល្យគ្រូបន្ថែមក្នុងស្រុក

                •ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស

-វគ្គក្រៅស្រុកសម្រាប់យោធាចារ្យមាន៖

        •វគ្គភាសាអង់គ្លេសទូទៅ (SAELC)

        •វគ្គបំប៉នគរុកោសល្យគ្រូ (MELT)

        •វគ្គបំប៉នភាសាអង់គ្លេសថ្នាក់ជាន់ខ្ពស់ (AAELC)

        •វគ្គបំប៉នគរុកោសល្យគ្រូថ្នាក់ជាន់ខ្ពស់ (ETDC)

        •វគ្គអ្នកទទួលបន្ទុកធ្វើតេស្ត  (RTC)

        •វគ្គហ្វឹកហ្វឺនការងារខាងរៀបចំ (Self Access Center)

        •វគ្គគរុកោសល្យក្នុងការបញ្ចេញសម្លេង (TPC)

        •ថ្នាក់អនុបណ្ឌិត

-វគ្គក្នុងស្រុកសម្រាប់សម្រាប់សិក្ខាកាមមាន៖

        •វគ្គបំប៉នភាសាអង់គ្លេសនៅមជ្ឍមណ្ឌលអូស្រ្តាលីសំរាប់ការអប់រំ

        •វគ្គនាយទាហានសកម្ម

        •ទស្សន:កិច្ចសិក្សាក្នុងស្រុក

+ជំនួយពីភាគីប្រទេស សហរដ្ឋអាមេរិក

          ១.សំភារសិក្សាមួយចំនួន មានដូចជា

-សៀវភៅពុម្ភ ALC គ្រប់ប្រភេទ

-បំពាក់កុំព្យូទ័រ Lab

-កាសែត​ ទស្សនាវដ្តី

២.អាហារូបករណ៏

-ផ្តល់អាហាររូបករណ៏ដល់យោធាចារ្យ​ និងនិស្សិតនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម និងភាសា

-វគ្គក្នុងស្រុក

•សិក្ខាសាលាជាមួយគ្រូ (Master Teacher)មកពីសហរដ្ឋអាមេរិក

•សិក្ខាសាលារវាងនិស្សិត និងនាយទាហានសកម្មមកពីសហរដ្ឋអាមេរិក

-វគ្គក្រៅស្រុកសំរាប់យោធាចារ្យ និងនិស្សិត

•វគ្គភាសាអង់គ្លេសទូទៅ (Belic)

•វគ្គភាសាអង់គ្លេសជាន់ខ្ពស់ (AALEC)

•វគ្គបណ្ឌិតសភាយោធា