សាកលវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារហិរញ្ញវត្ថុយោធា​ (​ម​.​ព​/​ភ​.​ហ​.​យ​)

មហាវិទ្យាល័យ​ព័ត៌មានវិទ្យា​ និង​ភស្តុ​ភារ​ហិរញ្ញវត្ថុ​យោធា​ជាស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ការពារ​ជាតិ មានភារកិច្ច​បណ្ដុះបណ្ដាល​នាយទាហា​ន អនុសេនីយ៍ វរៈសេនីយ៍ ដែល​សិក្សា​អំពី​ជំនាញ​ភស្ដុភារ និងហិរញ្ញវត្ថុ​យោធា បច្ចេកទេស​យោធា ក្នុង​ប្រតិបត្តិការសិក្សា និងក្នុង​ការិយាល័យ​ជំនាញ​ទាំង​ឡាយ​ ដែល​ស្ថាប័ន​យោ​ធា​គ្រប់​ថ្នាក់​។ ទន្ទឹម​នឹង​នោះ​ដែរ​ក៍​មាន​បណ្ដុះបណ្ដាល​ជំនាញ​ព័ត៌មាន​វិទ្យា​ក្នុងកិច្ច​ ការយោធា។

រចនាសម្ព័ន្ធ​ចាត់តាំង​ ​ម​.​ព​/​ភ​.​ហ​.​យ​​

 

 

តួនាទី​ និង​ភារកិច្ច​ ម​.​ព​/​ភ​.​ហ​.​យ​​

សាកលវិទ្យាល័យ ​ការពារ​ជាតិ​ បាន​រៀបចំ​តួនាទី​ និង​ភារកិច្ច​ ឲ្យ​ដល់​មហាវិទ្យាល័យ​ការពារ​ជាតិ​ និង​ការិយាល័យ​ចំណុះ​ ម​.​ព​/​ភ​.​ហ​.​យ​ ដើម្បី​បំពេញការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន៖
  • ជា​អង្គភាព​អប់រំ​ហ្វឹកហ្វឺន លើ​វិស័យ​បច្ចេកទេស​ព័ត៌មានវិទ្យា និង​កិច្ចការ​ភស្តុភារ​ហរិញ្ញវត្ថុ​យោធា
  • បណ្តុះបណ្តាល ​នាយទាហាន​ជាន់ខ្ពស់ នៃ ខ​.​ភ​.​ម អំពី​ជំនាញ​ភស្តុភារ ហរិញ្ញវត្ថុ យោធា​ចាប់ពី​វរៈ​សេនា​តូច កងពលតូច កងពល​ធំ ខេត្ត ក្រុង យោធភូមិ​ភាគ បណ្តា​ប្រភេទ​ទ័ព និង​ថ្នាក់​ប្រហាក់ប្រហែល បណ្តា​ស្ថាប័ន​ចំណុះ អគ្គបញ្ជាការ ដ្ឋា​ន និង​ក្រសួង​ការពារជាតិ លើកកម្ពស់​សមត្ថភាព​នាយទាហាន អំពី​ការងារ​ធានា​ភស្តុភារ ហរិញ្ញវត្ថុ ទាំង​ក្នុង​ពេល​មាន ប្រសិទ្ធិភាព និង​ក្នុង​ពេល​មាន​សង្គ្រាម
  • បណ្តុះបណ្តាល​នាយទាហាន អំពី​ជំនាញ​ព័ត៌មានវិទ្យា ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​បញ្ជា​តាម​ប្រព័ន្ធ​បច្ចេក ទេស​វិទ្យាសាស្ត្រ​ទំនើប ជាពិសេស​លើ​វិធីសាស្ត្រ​ធ្វើឯកសារ​ផ្សេងៗ ការស្រាវជ្រាវ​ព័ត៌មាន​ក្តាប់​សភាពការណ៍​ទូទៅ ការបញ្ជូន​ព័ត៌មាន បទបញ្ជា ការធ្វើផែនការ​ប្រតិបត្តិ​ការ​សឹក និង​គ្រប់គ្រង​កងឯកភាព ។​ល​។ ក្រោយ​ពេល​បញ្ចប់​ការសិក្សា និស្សិត​ទទួល​សញ្ញាបត្រ ចាប់ពី​បរិញ្ញាបត្ររង​ឡើងទៅ
  • ដឹកនាំ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល សណ្តាប់ធ្នាប់ របៀបរបប​ការងារ អប់រំ​ហ្វឹកហ្វឺន និង​ធ្វើ​ផែនការអភិវឌ្ឍន៍​កម្ម​វិធី​សិក្សា
  • ដំណើរការ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព ស្រប​តាម​គោលការណ៍ នៃ​សាកលវិទ្យាល័យ​ការពារជាតិ ។​