សាកលវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា (ម.អ.ច/ស.វ.យ)

មហាវិទ្យាល័យ​អប់រំ​ចិត្តសាស្ត្រ​ និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​ជាស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ការពារ​ ជាតិ មានភារកិច្ច​បណ្ដុះបណ្ដាល​នាយទាហា​ន​ថា្នក់​វរៈសេនីយ៍​ត្រី​ឡើងទៅ​។ សិក្សា​ទ្រឹស្ដី​អប់រំ​ចិត្តសាស្ត្រ ចិត្ត​វិទ្យាយោធា យុទ្ធវិធី​ប្រតិបត្តិការ​សឹក​កង​ឯកភាព​ជើងគោក​ជំនាញ​ចំរុះ។

រចនាសម្ព័ន្ធ​ចាត់តាំង​ ​ម​.​អ​.​ច​/​ស​.​វ​.​យ​

 

 

តួនាទី​ និង​ភារកិច្ច​ ម​.​អ​.​ច​/​ស​.​វ​.​យ​

សាកលវិទ្យាល័យ ​ការពារ​ជាតិ​ បាន​រៀបចំ​តួនាទី​ និង​ភារកិច្ច​​ ឲ្យ​ដល់​មហាវិទ្យាល័យ​ការពារ​ជាតិ​ និង​ការិយាល័យ​ចំណុះ​ ម​.​អ​.​ច​/​ស​.​វ​.​យ​ ដើម្បី​បំពេញការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន៖
  • មាន​តួនាទី​បណ្តុះបណ្តាល នាយទាហានជាន់ខ្ពស់​ថ្នាក់​យុទ្ធវិធី យុទ្ធនាការ មាន​ជំនាញ​អប់រំ​ចិត្តសាស្ត្រ​យោធា ភារកិច្ច​ការងារ​យោធា​ស៊ីវិល ចាប់ពី​ថ្នាក់​វរៈ​សេនា​តូច ខេត្ត ក្រុង កងពលតូច កងពល​ធំ យោធភូមិ និង​ស្ថាប័ន ចំណុះ​បណ្តា ប្រភេទ​ទ័ព អគ្គបញ្ជាការដ្ឋាន និង​ក្រសួង​ការពារជាតិ ។ ក្រោយ​បំពេញភារកិច្ច មាន​បទពិសោធន៍ អាច វិវឌ្ឍន៍​ឈានឡើង ថ្នាក់​ការពារជាតិ ។ ក្រោយ​បញ្ចប់​ការសិក្សា និស្សិត​ទទួល​បាន​សញ្ញាបត្រ ចាប់ពី​បរិញ្ញាបត្រ​ឡើងទៅ
  • អប់រំ​ ហ្វឹកហ្វឺន​ដល់​នាយទាហាន​ជំនាញ មាន​សមត្ថភាព ស្វែង​យល់​ក្តាប់បាន នូវ​សភាពការណ៍​សតិអារម្មណ៍ ចិត្តសាស្ត្រ​សង្គម យល់ដឹង​ពី​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ប្រពៃណី វប្បធម៌ អារិ​យ្យ​ធម៌ ប្រព័ន្ធ​សង្គ្រាមចិត្តសាស្ត្រ ចេះ​ទប់ស្កាត់ និង​ដាក់​ចេញ​នូវ​គោលការណ៍​ដឹកនាំ​អប់រំ​កងឯកភាព ឱ្យមាន​ភាព​ហ្នឹង​នរ រឹងមាំ ឆន្ទៈ​មោះមុត​ដាច់ខាត ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​មាតុភូមិ
  • គ្រប់គ្រង​ផ្នែក​រដ្ឋបាល សណ្តាប់ធ្នាប់ ក្នុង​មហាវិទ្យាល័យ ធ្វើ​កម្មវិធីសិក្សា វិធីសាស្ត្រ​អប់រំ​ហ្វឹកហ្វឺន និង​សហការ អនុវត្ត​សកម្មភាព​ការងារ​តាម​ឋានានុក្រម​ពី​មហាវិទ្យាល័យ ទៅ​សាកលវិទ្យាល័យ​ការពារជាតិ
  • ជួយ​សាកលវិទ្យាល័យ​ការពារជាតិ លើ​វិស័យ​សិក្សា​ស្រាវជ្រាវ យុទ្ធសាស្ត្រ យុទ្ធវិធី បច្ចេកទេស​វិទ្យា​យោធា​ចិត្តសាស្ត្រ នយោបាយ​ការពារ​ជាតិ វិទ្យាសាស្ត្រ​សង្គម វប្បធម៌ អរិយធម៌ ។​ល​។ សិក្សា​ដក​បទពិសោធន៍ ដើម្បី​អភិវឌ្ឍន៍ ធនធាន​ឯកសារ អប់រំ​ហ្វឹកហ្វឺន​ឱ្យបាន​គ្រប់​លក្ខណះសម្បត្តិ និង​សំណូមពរ​នៃ​តម្រូវការ​រីកចមរើន​របស់ ខ​.​ភ​.​ម ។​