សាកលវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម-ភាសា (ម.វ.ស.ភ)

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​-​ភាសា​ជាស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ ការពារ​ជាតិ មានភារកិច្ច​បណ្ដុះបណ្ដាល​ភាសា​បរទេស​ (អង់គ្លេស-បារាំង) ដល់​នាយ​ទាហារង នាយទាហាន វរៈសេនីយ៍ ដើម្បី​មាន​សមត្ថភាព​បំរើ​ការងារ​ក្នុង​ ខ.ភ.ម ពិសេស​នាយ​ទាហាន​ដែល​ត្រៀម​ទៅ​សិក្សា​នៅ​បរទេស ឬធ្វើ​ការងារ​អន្តរជាតិ។ បណ្ដុះ​បណ្ដាល​ភាសាខ្មែរ​ដល់​និស្សិត​បរទេស​ និង​វិទ្យាសាស្ត្រ​សង្គម ដល់​និស្សិត​កម្ពុជា។

រចនាសម្ព័ន្ធ​ចាត់តាំង​ ​ម​.​វ​.​ស​.​ភ​

តួនាទី​ និង​ភារកិច្ច​ ម​.​វ​.​ស​.​ភ​

សាកលវិទ្យាល័យ ​ការពារ​ជាតិ​ បាន​រៀបចំ​តួនាទី​ និង​ភារកិច្ច​​ ឲ្យ​ដល់​មហាវិទ្យាល័យ​ការពារ​ជាតិ​ និង​ការិយាល័យ​ចំណុះ​ ម​.​វ​.​ស​.​ភ​ ដើម្បី​ បំពេញការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន៖

  • ជា​អង្គភាព​អប់រំ​ហ្វឹកហ្វឺន លើ​វិស័យ​ចំណេះដឹង​ទូទៅ ភាសាជាតិ អន្តរជាតិ កម្រិត​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា
  • មាន ​ភារកិច្ច​បណ្តុះបណ្តាល​ចំណេះដឹង ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​ភាសាជាតិ អន្តរជាតិ ចាប់ពី​នាយទាហានរង នាយទាហាន​ថ្នាក់​អនុ​សេនីយ៍ រហូត​ដល់​វរៈសេនីយ៍ នៃ ខ​.​ភ​.​ម និង​កងទ័ព​បណ្តា​ប្រទេស​ជា​មិត្ត ដែល​មាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ
  • គ្រប់​ ផ្នែក​រដ្ឋបាល សណ្តាប់ធ្នាប់ ពង្រឹង​គុណភាព និង​ធ្វើ​ផែនការ​កម្មវិធីសិក្សា ដឹកនាំ​បង្ហាត់បង្រៀន ប្រចាំ​វគ្គ​សិក្សា នី​មួយៗ ស្រាវជ្រាវ អភិវឌ្ឍន៍​ប្រភពធនធាន ឯកសារ ប្រភព​នាយទាហាន យោធា​ចារ្យ សម្ភារៈ មធ្យោបាយ ដើម្បី​ធានា​ឱ្យ សម្រេច​ល្អ​នូវ​រាល់​គោលការណ៍​ដែល​សាកលវិទ្យាល័យ​ការពារជាតិ និង​ថ្នាក់លើ​ប្រគល់ឱ្យ ។​