សាកលវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យបញ្ជាការ-សេនាធិការ (ម.ប.ស)

មហាវិទ្យាល័យ​បញ្ជាការ​-​សេនាធិការ​ជាស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ការពារ​ ជាតិ មានភារកិច្ច​បណ្ដុះបណ្ដាលនាយ​ទាហាន​ជាមេបញ្ជាការ និងសេនាធិកា​ថ្នាក់​វរៈ​សេនីយ៍ត្រី ដល់វរៈសេនីយ៍ឯក ដែល​សិក្សា​ពី​ប្រតិបត្តិការសឹក​​ថ្នាក់​យុទ្ធវិធី និង​យុទ្ធនាការ​នៃ​កងឯក​ភាព​ជើងគោក​ជំនាញ​ចំរុះ។

រចនាសម្ព័ន្ធ​ចាត់តាំង​ ម​.​ប​.​ស​


តួនាទី​ និង​ភារកិច្ច​ ម.​ប​.​ស​​

សាកលវិទ្យាល័យ ​ការពារ​ជាតិ​ បាន​រៀបចំ​តួនាទី​ និង​ភារកិច្ច​​ ឲ្យ​ដល់​មហាវិទ្យាល័យ​ការពារ​ជាតិ​ និង​ការិយាល័យ​ចំណុះ​ ម​.​ប​.​ស​ ដើម្បី​ បំពេញការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន​៖
  • ​មាន​តួនាទី ភារកិច្ច​បណ្តុះបណ្តាល នាយទាហាន​ជាន់ខ្ពស់ ថ្នាក់​បញ្ជាការ សេនាធិការ ថ្នាក់​យុទ្ធវិធី និង​យុទ្ធនាការ នៃ ខ​.​ភ​.​ម និង​បណ្តា​ប្រទេស​ជា​មិត្ត ដែល​មាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ
  • ​ ហ្វឹកហ្វឺន​អប់រំ លើកកម្ពស់​សមត្ថភាព គុណភាព​នាយទាហានជាន់ខ្ពស់ ចាប់ពី​វរសេនីយ៍ត្រី ឡើងទៅ ក្រោយ​ពេល​បញ្ចប់​ការសិក្សា​មាន​សញ្ញាបត្រ ចាប់ពី​បរិញ្ញាបត្រ​ឡើង មាន​សមត្ថភាព​ដឹកនាំ និង​ការងារ​សេនាធិការ ជាពិសេស​យុទ្ធវិធី ប្រយុទ្ធ​លើ​សមរភូមិ ចាប់​ពី​កម្រិត​វរៈ​សេនា​តូច​ឡើងទៅ ។ ក្រោយពេល​បំពេញ​ភារកិច្ច​មានបទពិសោធន៍ អាច​វិវត្ត​ន៍​ឈានឡើង​ថ្នាក់​មហាវិទ្យាល័យ​ការពារជាតិ​បាន ។ ជាងនេះទៅទៀត ក្រោយ​ពី​បញ្ជា​ប្រតិបត្តិការ​សឹក អាច​ស្វែងយល់​ក្តាប់ បាន​នូវ​វិធីសាស្ត្រ​ស្រាវ ជ្រាវ​សភាពការណ៍ ការ​ចងក្រង​ឯកសារ​យោធា វិទ្យាសាស្ត្រ​យោធា និង​ចេះ​ចាត់តាំង​ហ្វឹង​ហ្វឺន អប់រំ ដល់​នាយទាហាន ពលទាហាន ថ្នាក់ក្រោម​របស់​ខ្លួន​បាន
  • ​គ្រប់​ផ្នែក​រដ្ឋបាល សណ្តាប់ធ្នាប់ វិន័យ របៀបរៀបរយ​ការងារ​ក្នុង​មហាវិទ្យាល័យ
  • ​ធ្វើ​កម្មវិធីសិក្សា វិធីសាស្ត្រ​ហ្វឹកហ្វឺន អប់រំ និង​សហការ​តាម​ឋានានុក្រម
  • ជួយ ​សាកលវិទ្យាល័យ​ការពារជាតិ លើ​វិស័យ​ស្រាវជ្រាវ​យុទ្ធវិធី យុទ្ធនាការ យុទ្ធសាស្ត្រ បច្ចេកទេស វិទ្យាសាស្ត្រ យោធា ។​ល​។ ដក​ពិសោធន៍ អភិវឌ្ឍន៍​ធនធាន​ឯកសារ អប់រំ​ហ្វឹកហ្វឺន​ជានិច្ចកាល​ទំនើប​ទាន់​សភាពការណ៍ និង​គ្រប់​លក្ខណៈសម្បត្តិ​នៃ​សំណូមពរ តម្រូវការ​របស់​កង​យោធពលខេមរភូមិន្ទ ។​