សាកលវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យការពារជាតិ

មហាវិទ្យាល័យ​ការពារ​ជាតិ​ជាស្ថាប័ន​ចំណុះ​សាកលវិទ្យាល័យ​ការពារ​ជាតិ មានភារកិច្ច​បណ្ដុះបណ្ដាល​នាយ​ទាហាន​ជាន់​ខ្ពស់​ ថ្នាក់​វរៈ​សេនីយ៍​ឯក និងឧត្តមសេនីយ៍​ ដែល​សិក្សា​ពី​យុទ្ធសាស្ត្រ​ការពារជាតិ​ សន្តិសុខជាតិ។

រចនាសម្ព័ន្ធ​ចាត់តាំង​ ម​.​ក​.​ជ​

 

 

តួនាទី​ និង​ភារកិច្ច​ ម​.​ក​.​ជ​

​សាកលវិទ្យាល័យ​ការពារ​ជាតិ​ បាន​រៀបចំ​​តួនាទី​ និង​ភារកិច្ច​​ ឲ្យ​ដល់​មហាវិទ្យាល័យ​ការពារ​ជាតិ​ និង​ការិយាល័យ​ចំណុះ​ ម​.​ក​.​ជ​ ដើម្បី​ បំពេញការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួមមាន​៖
  • ជា​អង្គភាព​ហ្វឹកហ្វឺន​លើ​វិស័យ​ការពារ​ជាតិ អំពី​យុទ្ធនាការ យុទ្ធសាស្ត្រ នយោបាយ ការពារជាតិ
  • ​មាន​ភារកិច្ច​បណ្តុះបណ្តាល​នាយទាហាន​ ជាន់ខ្ពស់ នៃ ខ​.​ភ​.​ម មន្ត្រីរាជការ​ពាក់ព័ន្ធ​លើ​វិស័យ​ការពារជាតិ ទទួលបាន​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ។ ដើម្បី​លើកកម្ពស់​គុណភាព​សមត្ថភាព​ដឹកនាំ ថ្នាក់​ជាន់ខ្ពស់​ថ្នាក់ជាតិ ។​
  • ​ធ្វើ​កម្មវិធីសិក្សា វិធីសាស្ត្រ​ហ្វឹកហ្វឺន សម្របសម្រួល​លើ​កម្មវិធី ស្រាវជ្រាវ អភិវឌ្ឍន៍​ឯកសារ កម្រិត​យុទ្ធនាការ យុទ្ធសាស្ត្រ នយោបាយ ការពារជាតិ
  • ផ្តល់​នូវ​កម្មវិធីសិក្សា ផ្លាស់ប្តូរ​បទពិសោធន៍​ចំណេះដឹង អំពី​យុទ្ធនាការ យុទ្ធសាស្ត្រ​ការពារ​ជាតិ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដល់​នាយទាហានជាន់ខ្ពស់ ចាប់ពី​វរៈសេនីយ៍ឯក ដល់​ឧត្តមសេនីយ៍ និង​មន្ត្រីរាជការ ដែល​មាន​ការពាក់ព័ន្ធ (​មន្ត្រី​យោធា​ជាន់ខ្ពស់​បរទេស នៃ​បណ្តា​ប្រទេស​ជា​មិត្ត ដែល​មាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សហ ប្រតិបត្តិការ ) ។​