សាកលវិទ្យាល័យការពារជាតិ

បណ្ណាល័យ​របស់សាកលវិទ្យាល័យ

ឯកសារផ្សេងៗ

​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍ កសាង និង​រក្សាទុក​នូវ​ចំណេះដឹង​ បទពិសោធន៍​នានា ដែល​បាន​ឆ្លងកាត់​កន្លងមក ក្នុងនោះ​បណ្ណាល័យ​សាកលវិទ្យាល័យ​ការពារជាតិ​បាន​ទទួល​នូវ​ភារកិច្ច​ដ៏​ សំខាន់​ក្នុង​ការផ្តល់​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​អ្នកអាន អ្នកសិក្សា​ស្រាវជ្រាវ​ត្រូវការ ។ បណ្ណាល័យ​សាកលវិទ្យាល័យ​ការពារជាតិ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​រក្សាទុក​នូវ​ឯកសា​រ​ផ្សេងៗ ជាច្រើន ,​ផលិត​នូវ​ឯកសារ​ថ្មី និង​បាន​បើក​បម្រើ​យ៉ាង​ទូលំទូលាយ​ជូន​ដល់សិស្ស និស្សិត យោធា​ចារ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ក្នុង​សាកលវិទ្យាល័យ​ក៏ដូចជា​ក្នុង​វិស័យ​យោធា​យើង​ ទាំងមូល​ផង​ដែរ ជាពិសេស​សម្រាប់ សិស្ស និស្សិត ដែល​កំពុង​តែ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​ដែល​ត្រូវការ​នូវ​ ឯកសារ​ចាំបាច់ ដើម្បី​យក​ទៅ​បំពេញ​សេចក្តីត្រូវការ​ក្នុងការ សរសេរ​នូវ​កិច្ចការ​ស្រាវជ្រាវ របាយការណ៍​ស្រាវជ្រាវ និង​សារ​ណា បញ្ជប់​នូវ​កម្រិតសិក្សា​ថ្នាក់ សញ្ញាបត្រ បិរ​ញ្ញាប​ត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់​ខ្លួន​។ បណ្ណាល័យ​សាកលវិទ្យាល័យ​ការពារជាតិ​មាន​បន្ទប់​ធំ​ទូលាយ ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​។ មាន​បន្ទប់​សោតទស្សន៍​សម្រាប់​ស្តាប់​ភាសា​អង់គ្លេស និង​ទស្សនា​ព័ត៌មាន​។ មាន​កុំព្យូទ័រ​សម្រាប់​ឲ្យ​និស្សិត​ប្រើប្រាស់ ដោយ​ភ្ជាប់អ៊ី​ន​ធឺ​ណែ​ត​​ជា​ស្រេច​។ មាន​WiFi សម្រាប់​ឲ្យ​និស្សិត​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​លើ​កុំព្យូទ័រផ្ទាល់ខ្លួន ឬ លើ​ទូរស័ព្ទដៃ​បាន​។​ មាន​តុ​សម្រាប់​ឲ្យ​និស្សិត​អាន​សៀវភៅ​ច្រើន និង​មាន​សាឡុង​សម្រាប់​និស្សិត​សម្រាក​។​

​ឯកសារ​ក្នុង​បណ្ណាល័យ គឺ​មួយ​ចំនួន​បានមក​ពី​ប្រភព​ខាងក្រៅ និង​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​គេ​បាន​ជួយឧបត្ថម្ភ និង​​មួយ​ចំនួន​ទៀត​​គឺ​​បាន​មកពី​ការខិតខំ​ពុះពារ​របស់ ឯកឧត្តម ឧត្តមសេនីយ៍​ឯកបណ្ឌិត អ៊ុង ស៊ាន សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ ការពារជាតិ រួមជាមួយ​និង​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​បុគ្គលិក​ទាំង​នៃ​សាកលវិទ្យាល័យ បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​សរសេរ​ចងក្រង​ឯកសារ​នានា បាន​នូវ​តម្រូវការ​ហ្វឹកហ្វឺន​រៀន​តាំងពី​ឆ្នាំ ១៩៩៧ ដល់​បច្ចុប្បន្ន ហើយ​នឹង​បន្ត​អភិវឌ្ឍន៍​ទាន់​សភាព​ការវិវត្តន៍​ថ្មី​ទាំង​វិទ្យាសាស្ត្រ​ យោធា និង​វិទ្យាសាស្ត្រ​សង្គម​ទោះបីជា​យ៉ាងនេះ​ក៏ដោយ សេចក្តីត្រូវការ​នៅមាន​សំណូមពរ​ជាច្រើន​ទៀត​។ ជាពិសេស​បណ្ណាល័យ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ត្រូវ​ជំនួយ​ពី​សំណាក់​អ្នក​ ឧបត្ថម្ភ​ជាតិ អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​នានា​ក្នុង​គោលបំណង​ពង្រីក​ទីតាំង​បង្កើន​សម្ភារៈប្រើប្រាស់ និង​សៀវភៅ ឯកសារ​ជាច្រើន​ទៀត​ដែល​ការ​ចាំបាច់​ចំពោះ​មុខ និង​ទៅ​អ​នា​គត់​របស់​សាកលវិទ្យាល័យ​ការពារជាតិ​។

បណ្ណាល័យ​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​១ អគារ A នៃ​សាកលវិទ្យាល័យ​ការពារជាតិ និង​បើក​ដំណើរការ​ទៅ​តាម​ពេល​វេលា​ដូច​ខាងក្រោមៈ

​ច័ន្ទ​-​សុក្រ -​ពេលព្រឹក 07:30 AM - 11:30AM
- ពេល​រសៀល 14:00 PM - 16:00PM