ចំណាប់អារម្មណ៍របស់សាកលវិទ្យាធិការ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត អ៊ុងស៊ាន
សាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ
ជីវប្រវត្តិសង្ខេប
|
ក្នុងនាមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ប្រមុខរាជរដ្ឋាភិបាល
និងក្រសួងការពារជាតិ
ដែលបានអនុញ្ញាតបង្កើតឡើងនូវសាកលវិទ្យាល័យការពារជាតិ
ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ
ស្របតាមបទពិសោធន៍ប្រទេសទាំងឡាយលើពិភពលោក
ពិសេសប្រទេសមហាអំណាចនានាដែលបានចាត់ទុកសាលាហ្វឹកហ្វឺនជា
ឧស្សាហកម្មធនធ្ងន់ ដែលមានភារកិច្ចបណ្ដុះបណ្ដាលនាយទាហានជាស្នូល
និងបង្គោលក្នុងកងទ័ព
ជាគន្លឹះនៃការដឹកនាំគ្រប់គ្រងបញ្ជាសម្រេចរាល់ភារកិច្ចការពារជាតិ
មាតុភូមិ។
ជាក់ស្ដែងសាកលវិទ្យាល័យការពារជាតិកម្ពុជា
មានភារកិច្ចបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រយោធា និងវិទ្យាសាស្ត្រសង្គម
ដល់នាយទាហាននៃ ខ.ភ.ម
ក្រោយបញ្ចប់ការសិក្សាអាចទទួលតួនាទីជាមេបញ្ជាការវរៈសេនាតូច,
កងពលតូច, កងពលធំ ខេត្ត/ក្រុង និងយោធភូមិភាគ
បណ្ដាការិយាល័យទាំងឡាយចំណុះបញ្ជាការដ្ឋានប្រភេទទ័ពទាំង៣
អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។
បំពេញភារកិច្ចមានបទពិសោធន៍ វិវត្តន៍ឈានឡើងពី
វរសេនីយ៍ដល់ឧត្តមសេនីយ៍។
ដើម្បីឆ្លើយតបចំពោះបេសកកម្មដ៏មានសារសំខាន់នេះ
យើងខ្ញុំទាំងអស់គ្នាក្នុងជួរថ្នាក់ដឹកនាំសាកលវិទ្យាល័យ នាយទាហាន
សាស្ត្រាចារ្យ បុគ្គលិកទាំងអស់បានពុះពារទាំងកម្លាំងកាយ
កម្លាំងចិត្តដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនេះ។
ដូចពាក្យស្លោកអន្តរជាតិបានពោលថាៈ «
ស្រឡាញ់សន្តិភាពត្រូវត្រៀមរៀបចំត្រៀមធ្វើសង្គ្រាម » «
ចិញ្ចឹមទ័ព៣ឆ្នាំប្រើប្រាស់តែមួយពេល
ឬចិញ្ចឹមទ័ព១០ឆ្នាំប្រើប្រាស់តែមួយថ្ងៃ » «
កងទ័ពអាចមិនច្បាំងរយៈពេល១០០០ថ្ងៃ
ប៉ុន្តែមិនអាចមិនហ្វឹកហ្វឺនក្នុងមួយថ្ងៃឡើយ »។