សាកលវិទ្យាល័យការពារជាតិ

កិច្ចប្រជុំដកបទពិសោធន៏ក្នុងការងារហ្វឹកហ្វឺនប្រចាំឆ្នាំ

 ដើម្បីពង្រឹងសម្ថភាពនាយទាហាន ពលទាហានក្នុងជួរកងយោធពលខេមរភូមិន្ទនៅក្នុងនោះសាកលវិទ្យាល័យការពារជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការ ចូលរួមបណ្តុះបណ្តាលធន់ធានមនុស្ស។ទន្ទឹមនិងនេះឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យ​បុគ្គលិកទាំងអស់ក្នុងសាកល វិទ្យាល័យការពារជាតិបានបើកកិច្ចប្រជុំដកបទពិសោធន៏ក្នុងការងារហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៣ ក្នុងគោលបំណងចង់ដឹងពីចំណុចខ្លាំង និងខ្សោយ​ ភាពចន្លោះ​ប្រហោងតាមផ្នែកណាខ្លះ និងបំពេញបន្ថែម។ក៏ដូចជាកំណត់ទិសដៅអនុវត្តន៏ការងារហ្វឹកហ្វឺនឆ្នាំ២០១៤ដើម្បីអោយនាយទាហាន ពលទាហានដែលបាន​បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។