សាកលវិទ្យាល័យការពារជាតិ

ចុះអនុវត្តលើទីលានជាគស្តែងរបស់និស្សិតវគ្គបញ្ជាការ សេនាធិការជំនាន់ទី១៣

 នៅសាកលវិទ្យាល័យការពារជាតិមានបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៤ និស្សិតវគ្គបញ្ជាការ សេនាធិការជំនាន់ទី១៣ ក្រោយពីបានសិក្សាទ្រឹស្តី ក៏ដូចជាការគូសវាសលើផែនទីរួចមកបានចុះអនុវត្តលើទីលានជាគស្តែងក្រោមខ្លឹមសារមេរៀន វរសេនាតូចវាយលុកខ្មាំង ដែលដឹកនាំដោយឯកឧត្តមសេនីយទោ ឌឿង សារឿន នាយកមហាវិទ្យាល័យបញ្ជាការសេនាធិការ និងសាស្រ្តាចារ្យ រស់ សុគន្ឋ​ ដែលមាននិស្សិតចំនួន៩៦នាក់គឺគោលបំណងដើម្បីពង្រឹងសម្ថភាពរបស់ពួកគាត់ដោយអនុវត្តលើទីលានជាគស្តែង ដោយមានការណែនាំនិងអនុសាសន៏ ក៏ដូចជាបទពិសោធន៏ ពីសំណាក់សាស្រ្តាចារ្យដែលមានបទពិសោធន៏ជាច្រើនឆ្នាំលើសមរភូមិ