
នៅសាកលវិទ្យាល័យការពារជាតិមានបើកវគ្គបណ្តុះបណ្តាលបញ្ជាការវគ្គអប់រំចិត្តសាស្រ្តជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤ និស្សិតវគ្គអប់រំចិត្តសាស្រ្តជំនាន់ទី១ក្រោយពីបានសិក្សាទ្រឹស្តី ក៏ដូចជាការគូសវាសលើផែនទីរួចមកបានចុះអនុវត្តលើទីលានជាគស្តែងក្រោមខ្លឹមសារមេរៀនវរសេនាតូចវាយសង្រ្គប់ខ្មាំង ដែលដឹកនាំដោយឯកឧត្តមសេនីយទោ ឌឿង សារឿន នាយកមហាវិទ្យាល័យបញ្ជាការសេនាធិការ និងសាស្រ្តាចារ្យ រស់ ថាវ ដែលមាននិស្សិតចំនួន២២នាក់គឺគោលបំណងដើម្បីពង្រឹងសម្ថភាពរបស់ពួកគាត់ដោយអនុវត្តលើទីលានជាគស្តែង ដោយមានការណែនាំនិងអនុសាសន៏ក៏ដូចជាបទពិសោធន៏ ពីសំណាក់សាស្រ្តាចារ្យដែលមានបទពិសោធន៏ជាច្រើនឆ្នាំលើសមរភូមិ។