សាកលវិទ្យាល័យការពារជាតិ

ដំណើរទស្សនកិច្ចរបស់អនុពន័្ឋយោធាសាធារណរដ្ឋសហពន្ឋ័​រុស្សី

សាកលវិទ្យាល័យការពារជាតិកម្ពុជាមានសម្ពន័្ឋភាពជាមួយបណ្តាលអនុពន្ឋ័យោធាជាច្រើនទាំក្នុងតំបន់និងក្រៅតំបន់ ក្នុងនោះក៏មានប្រទេសរុស្សីផងដែរ។ដើម្បីអោយចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរអោយកាន់តែរីកចំរើននិងរឹងមាំ ក៏មានដំណើរទស្សនកិច្ចរបស់អនុពន័្ឋយោធាសាធារណរដ្ឋសហពន្ឋ័​រុស្សីមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យការពារជាតិជាពិសេសមហាវិទ្យាល័យបញ្ជារការសេនាធិការ ដែលបានបណ្តុះបណ្តាលនាយទាហាន នាយ​ទាហានជាន់ខ្ពស់ ក្នុងគោលបំណងស្វែងយល់ពីការពណ្តុះបណ្តាល កម្មវិធីសិក្សា ក៏ដូចជាអនុវត្តន៏ផ្ទាល់។នៅក្នុងនោះអនុពន្ឋ័យោធារុស្សីក៏បានចែករំលែក​បទពិសោធន៏ក្នុងការបណ្តុះបណ្តាលខាងផ្នែកយោធាដល់នាយទាហានទាំងអស់ដែលបានចូលរួមដោយភាពស្និតស្នាល ​និងមិត្តភាពបំផុត។