សាកលវិទ្យាល័យការពារជាតិ

បណ្ណាល័យសាកលវិទ្យាល័យការពារជាតិ

បណ្ណាល័យគឺជាឃ្លាំងស្តុកចំណេះដឹងគ្រប់ប្រភេទ និងជាឃ្លាំងដែលអ្នកសិក្សាស្រាវជ្រាវគ្រប់រូបស្វែងរក។ទន្ទឹមនិងនេះបណ្ណាល័យសាកលវិទ្យាល័យការពារជាតិ ក៏បានបើកបំរើដល់សិស្សា និស្សិតក្នុងសាកលក៏ដូចជាស្ថាប័នផ្សេងៗដែលមានបំណងចង់សិក្សាស្រាវជ្រាវឯកសារផ្សេងៗហើយនៅថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០១៤ ក្រោមការដឹកនាំពីសំណាក់ឯឧត្តមឧត្តមសេនីយត្រី គី ទ្បេង សាស្រ្តាចារ្យកាំភ្លើងធំ បានដឹកនាំនិស្សិតវគ្គការពារជាតិជំនាន់ទី៨ និងក្រោមការធ្វើបទបង្ហាញ ពីលោកវរសេនីយទោ ហុន វណ្ណះ នាយការិយាល័យលេខាធិការដ្ឋាន អំពីបណ្ណាល័យសាកលវិទ្យាល័យការពារជាតិ ដូចជាពេលវាលាបើកបំរើការងារ ​បែបបទ នៃការខ្ចីសៀវភៅ បទបញ្ជារផ្ទៃក្នុង ប្រភេទសៀវភៅមានដូចជា​ ភាសាបរទេស សេដ្ឋកិច្ច នយោបាយ ហើយជាពិសេសជាងនេះទៀតគឺកិច្ចការកងទ័ពដែលជា ចំណុចសំខាន់សំរាប់និសិ្សតយកទៅសិក្សាស្រាវជ្រាវចងក្រងជាឯកសារសំរាប់សរសេរសារណានៅពេលបញ្ចប់វគ្គសិក្សារបស់ខ្លួន។នៅចុងបញ្ចប់ ឯកឧត្តមអស់លោកដែលជានិស្សិតវគ្គការពារជាតិជំនាន់ទី៨ទាំអស់បានយល់ជ្រួតជ្រាប និងបានថ្លែងអំណរគុណដល់ឧត្តមសាស្រ្តាចារ្យដឹកនាំបញ្ចា និងលោកវរសេនីយទោ ដែលបានចំណាយពេលធ្វើបទបង្ហាញដ៏មានសារសំខាន់នេះ។