សាកលវិទ្យាល័យការពារជាតិ

ពិធីសម្ភោធដាក់អោយប្រើប្រាស់អាគារ ទីបញ្ចារការដ្ឋានថ្មី

ពិធីសម្ភោធដាក់អោយប្រើប្រាស់អាគារ ទីបញ្ចារការដ្ឋានថ្មីជាអំណោយរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គីមថាញ់ Nguyen Kim Thanh នាយករង វិទ្យាស្ថានការពារជាតិ វៀតណាម ក្នុងពីធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារបញ្ជាការដ្ឋានថ្មី របស់សាកលវិទ្យា ល័យការពារជាតិ ចំនួនមួយខ្នង កម្ពស់០២ជាន់ ជាអំណោយ ដ៏ថ្លៃថ្លារបស់វិទ្យាស្ថានការពារជាតិកងទ័ពប្រជាជន នៃសាធា   រណរដ្ឋសង្គមនិយមវៀតណាម ដែលបានកសាងឡើង តាម ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អ ព្រមទាំង បន្តលើកកំពស់ដល់ទំនាក់ទំនងមិត្តភាពសាមគ្គីភាព រវាងកង ទ័ព និងប្រជាជននៃប្រទេសជាតិទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមទៀត ។ពិធីដ៏មានអត្ថន័យនេះ ប្រារព្ធឡើងក្នុងស្ថានភាព ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ធសភាដែលបានដាក់ចេញ ព្រមជាមួយ នឹងស្មារតី នៃការលើកកម្ពស់លើ វិស័យទំនាក់ ទំនងអន្តរជាតិ ជាមួយប្រទេសជិតខាងក្នុង តំបន់ និងលើពិភពលោក ពិសេសជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមិត្ត ជិតខាងដ៏ល្អ ។