សាកលវិទ្យាល័យការពារជាតិ
សង្គ្រាមរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com
អង្គារ ២៦ សីហា ២០១៤

តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ មក ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀតហើយរឿងនេះវាមិនមែនជារឿងថ្មីនោះទេ ជារឿងដដែលមកហើយ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចាប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការបង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការកំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ ទទួលបានគឺការបរាជ័យម្តងហើយម្តងទៀត ពីសំណាក់អ៊ីស្រាអែល។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១៨ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

នៅសាកល វិទ្យាល័យការពារជាតិ ក្នុងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត និងក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បាននាំយកកុំព្យូទ័រ ចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ប្រគល់ជូន សាកលវិទ្យាល័យការពារជាតិ សម្រាប់បំពាក់ តាមការិយាល័យ បម្រើការងារ និងបណ្ណាល័យ ក្នុងសាកលវិទ្យាល័យ ។ នៅក្នុងឱកាស ប្រគល់ទទួលសម្ភារៈខាងលើ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ការពារជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ កុំព្យូទ័រ ទាំងនេះដល់សាកលវិទ្យាល័យ ដើម្បីបានបំពាក់ឲ្យ ការិយាល័យបម្រើការងារ ក្នុងសាកលវិទ្យាល័យ ក៏ដូចជា បំពាក់បន្ថែមក្នុងបណ្ណាល័យ សម្រាប់សិស្សនិស្សិត និងសិក្ខាកាមនានា បានអនុវត្តផ្ទាល់លើឯកទេសព័ត៌មានវិទ្យា ស្រប តាមការវិវត្តន៍ ឥតឈប់ឈររបស់ ពិភពលោកនៃផ្នែកទំនើបកម្ម បច្ចេកទេសព័ត៌មានវិទ្យា ។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១១ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

កងពលតូចអន្តរាគមន៍លេខ៨ ប្រកាសតែងតាំងថ្នាក់ដឹកនាំថ្មី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការស្តីទី និងជានាយសេនាធិការចម្រុះ។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​០៤ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

លោក​វរៈសេនីយ៍ឯក​ គ្រី ស្ទីវឺត​(Craig Stewart)​ អនុព័ន្ធ​យោធា​តែង​តាំង​ថ្មី ​របស់​ប្រទេស​ញ៉ូហ្សឺឡែ​ បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ ឯ.ឧ​ នាយឧត្តមសេនីយ៍ ​នាង ផាត​ រដ្ឋលេខាធិការ​ ក្រសួងការពារ​ជាតិ​ នា​ព្រឹក​ថ្ងៃទី​០៦​ ខែសីហា ​ឆ្នាំ២០១៤​។​ នៅ​ក្នុង​ជំនួប​នា​ឱកាស​នោះ ​ឯ.ឧ​ នាង ផាត​ ក្នុង​នាម​អោយ​ ឯ.ឧ​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​សំដែង​ការ​ស្វាគមន៍​ ចំពោះ​លោក​វរៈសេនីយ៍ឯក​ គ្រី ស្ទីវឺត​ ដែល​ត្រូវ​បាន​មក​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ ទោះបី​ប្រទេស​ញ៉ូហ្សឺឡែន​ នៅ​ឆ្ងាយ​ពី​កម្ពុជា​ ប៉ុន្តែ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​២ ​យើង​នៅ​តែ​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ជានិច្ច​។​ ឯកឧត្តម​ នាង ផាត​ បាន​ចាត់​ទុក​តួនាទី​របស់​អនុព័ន្ធ​យោធា​ញ៉ូហ្សឺឡែន​នៅ​កម្ពុជា ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​សំរាប់​បង្កើន​ទំនាក់​ទំនង​ជា​មួយ​គ្នា​អោយ​បាន​ល្អ​ប្រសើរ​ សំរាប់​ចូល​រួម​ពង្រឹង​សន្តិសុខ​ ក៏​ដូច​ជា​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ាន​។​ ឯ.ឧ​ នាង ផាត ​ក៏​បាន​លើក​ឡើង​ថា៖​ អ្វី​ដែលប្រទេស​ញ៉ូហ្សឺ​ឡែន​ មាន​លទ្ធភាព​សូម​អោយ​ជួយ​ដល់​កម្ពុជា​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​ខ.ភ.ម​ ​ក៏​ដូច​ជា​ការ​កែទម្រង់​ខ.ភ.ម​។​