សាកលវិទ្យាល័យការពារជាតិ

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​០៤ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សាកលវិទ្យាល័យការពារជាតិ

មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៏

ឯកសារ​ និង បណ្ណាល័យ

 

ពត៌មានជាតិ​ និងអន្តរជាតិ

ពីថ្ងៃទី​០៤ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤

 

 

ប្រមូល​ និងរៀបចំដោយៈ​ វរសេនីយ៍ត្រី​ សេង​ តារាវុឌ្ឍ     

 

 

1. ពត៌មានជាតិ

·        ព៌តមានជាតិទី១: ឯកឧត្តម​ នាង ផាត​ ជួប​សេនានុព័ន្ធ​ញ៉ូហ្សឺលែន​ថ្មី​

Thursday, 07 August 2014 ដកស្រង់ពីគេហទំព័រក្រសួង​ការពារជាតិ http://www.mod.gov.kh

 

 

លោក​វរៈសេនីយ៍ឯក​ គ្រី ស្ទីវឺត​(Craig Stewart)អនុព័ន្ធ​យោធា​តែង​តាំង​ថ្មី ​របស់​ប្រទេស​ញ៉ូហ្សឺឡែ​ បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ ឯ.ឧ​ នាយឧត្តមសេនីយ៍ ​នាង ផាត​ រដ្ឋលេខាធិការ​ ក្រសួងការពារ​ជាតិ​ នា​ព្រឹក​ថ្ងៃទី​០៦​ ខែសីហា ​ឆ្នាំ២០១៤​។​

នៅ​ក្នុង​ជំនួប​នា​ឱកាស​នោះ ​ឯ.ឧ​ នាង ផាត​ ក្នុង​នាម​អោយ​ ឯ.ឧ​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាន​សំដែង​ការ​ស្វាគមន៍​ ចំពោះ​លោក​វរៈសេនីយ៍ឯក​ គ្រី ស្ទីវឺត​ ដែល​ត្រូវ​បាន​មក​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ ទោះបី​ប្រទេស​ញ៉ូហ្សឺឡែន​ នៅ​ឆ្ងាយ​ពី​កម្ពុជា​ ប៉ុន្តែ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​២ ​យើង​នៅ​តែ​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ជានិច្ច​។​ ឯកឧត្តម​ នាង ផាត​ បាន​ចាត់​ទុក​តួនាទី​របស់​អនុព័ន្ធ​យោធា​ញ៉ូហ្សឺឡែន​នៅ​កម្ពុជា ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​សំរាប់​បង្កើន​ទំនាក់​ទំនង​ជា​មួយ​គ្នា​អោយ​បាន​ល្អ​ប្រសើរ​ សំរាប់​ចូល​រួម​ពង្រឹង​សន្តិសុខ​ ក៏​ដូច​ជា​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ាន​។​ ឯ.ឧ​ នាង ផាត ​ក៏​បាន​លើក​ឡើង​ថា៖​ អ្វី​ដែលប្រទេស​ញ៉ូហ្សឺ​ឡែន​ មាន​លទ្ធភាព​សូម​អោយ​ជួយ​ដល់​កម្ពុជា​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​ខ.ភ.ម​ ​ក៏​ដូច​ជា​ការ​កែទម្រង់​ខ.ភ.ម​។​

មាន​មតិ​ឆ្លើយ​តប​វិញ​លោក​វរៈសេនីយ៍ឯក​ គ្រី ស្ទីវឺត​ បាន​សំដែង​នូវ​ក្តី​សង្ឃឹម​ថា៖​ ក្នុង​រយៈពេល​នៃការ​បំពេញ​បេសកកម្មការ​ទូត​នៅ​កម្ពុជា ​លោក​នឹង​ខិត​ខំ​កសាង​ទំនាក់​ទំនង​មិត្តភាព​អោយ​បាន​ល្អ​ ជា​មួយ​កម្ពុជា​។​ លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ថា៖​ ញ៉ូហ្សឺឡែន​មាន​បទ​ពិសោធន៍​លើ​ជំនាញ​ប្រតិបត្តិ​ការ​រក្សាសន្តិភាព​ ក្នុង​នោះ​លោក​ក៏​សង្ឃឹម​ដែល​ថា ​ញ៉ូហ្សឺឡែន​នឹង​បាន​ចូល​រួម​ចំនែក​ចែក​រំលែក​បទ​ពិសោធន៍​នេះ​ទៅ​ដល់​កម្ពុជា​ផង​ដែរ​ ​៕​

 

·        ព៌តមានជាតិទី២: ឯកឧត្តម​ នាយឧត្តមសេនីយ៏ ​នាង ផាត​ ផ្សព្វ​ផ្សាយ​សភាពការណ៏​ថ្មីៗ​
និង​លក្ខន្តិកៈ​ទូទៅ​របស់​ខ.ភ.ម​ នៅ​យោធភូមិ​ភាគ​ពិសេស​

Thursday, 07 August 2014 ដកស្រង់ពីគេហទំព័រក្រសួង​ការពារជាតិ http://www.mod.gov.kh

..ម​ ត្រូវ​ប្រកាន់​ជំហ​ប្រឆាំង​ដាច់​ខាត​​ចំពោះ​ក្រុម​ជន​ឱកាស​និយម​ទាំង​ឡាយ​ណា ​ដែល​នាំ​ប្រទេស​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​មហន្តរាយ បំផ្លាញ​សន្តិភាព​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ភាព សុខ​ក្សេម​ក្សាន្ត​របស់​ប្រជាជន​ ក៏​ដូច​ជា​ដំណើរ​ការ​ប្រក្រតី​ភាព​របស់​រដ្ឋ​ កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្លូរ​របស់​ជាតិ​ ជា​ពិសេស​ប៉ះ​ពាល់​ដល់​អង្គ​ព្រះ​មហាក្សត្រ​ ដល់​រាជរដ្ឋា​ភិបាល ​និង​ខ..ម​។​

នេះ​ជា​ប្រសាសន៍​របស់ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិដែល​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល ​និង​ផ្សព្វ​ផ្សាយ​ពី​ សភាព​ការណ៏​ថ្មីៗ​ និង​លក្ខន្តិកៈ​ទូទៅ​របស់​ខខ.ភ.ម ជូន​ដល់​នាយ​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស​ ប្រមាណ​៣៣០នាក់​ នៅ​ថ្ងៃ​ទី០៥​ ខែ​សីហា ​ឆ្នាំ២០១៤​នេះ ​ក្នុង​គោល​បំណង​ លើក​កម្ពស់​ស្មារតី​ និង​ឆន្ទៈ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​បំពេញ​ភារកិច្ច​ អនុវត្ត​បាន​ត្រឹម​ត្រូវតាម​តួនាទី​ភារកិច្ច​ គោរព​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ថ្នាក់​លើ​កាត់​បន្ថយ​ និង​លុប​បំបាត់​នូវ​រាល់​ភាព​អសកម្ម​ទាំង​ឡាយ​ក្នុងខ.ភ.ម ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារ​កសាង​​អង្គភាព​ឲ្យ​មាន​ការ​រីក​ចំរើន​ជា​លំដាប់​។​

មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ដែរ​មាន​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ ​សាវ៉ន​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធសេវា​ និង​ឯកឧត្តម​ អគ្គ​នាយក​រង​, ឯកឧត្តម ​នាយក​ទីចាត់​ការ​ ឃោសនា​ព័ត៌មាន​ អគ្គបញ្ជាការ​, ឯកឧត្តម​ មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ នាយក​ នាយករង​ នាយក​ដ្ឋាន​ ចំណុះ​ក្រសួង​ ការពារជាតិ​ជា​ច្រើន​រូប​ទៀត​។​

ក្នុង​សន្ទរ​ថា​ស្វាគមន៍​របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រំ ឌិន​ មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធភូមិភាគ​ពិសេស​ ​បាន​​ចាត់​​ទុក​​ថា​ ​ការ​អញ្ជើញ​របស់​ .ឧ នាយឧត្តមសេនីយ៍ នាង ផាត នា​ពេល​នេះ​ពិត​ជា​មាន​សារៈសំខាន់​ ដែល​បាន​ផ្តល់​ នូវ​ទស្សនៈ​ និង​ការ​យល់​ដឹង​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ពី​សភាពការណ៍​វិវត្តន៍​របស់​ជាតិ ​អន្តរជាតិ ​អំពី​សិទ្ធិ​ និង​តួនាទី​ភារកិច្ច​របស់ ​ខ..ម​ ក្នុង​ដំណាក់​កាល​ថ្មី ​ដើម្បី​ធ្វើ​ជា​ មូល​ដ្ឋាន​យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​យោធិន​នៅ​ក្រោម​ឱវាទ​ និង​បំពេញ​ការងារ​បាន​ ដោយ​ជោគជ័យ​។​

ថ្លែង​ទៅ​កាន់​នាយ​ទាហាន​ក្នុង​ឱកាស​នោះឯកឧត្តម នាង ផាត ក្នុង​នាម​រាជរដ្ឋាភិបាល ​និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារជាតិ​ អគ្គ​មេបញ្ជាការ​នៃ ខ.ភ.ម បាន​ថ្លែង​នូវ​ការ​កោត​សរសើ​​រ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ ការងារ​ជា​ប្រវត្តិ​សាស្រ្ត​ក្នុង​ភារកិច្ច​បំរើ​ជាតិ​, កសាងអង្គភាព, ហ្វឹកហ្វឺនកំលាំង ព្រម​ទាំង​ បាន​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង ​និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចំរើន​ និង​ជួយ​សង្គ្រោះ​ប្រជាជន​មាន​ការ​លំបាក​។​

.​ឧ នាយឧត្តមសេនីយ៏ ​រដ្ឋលេខាធិការ​ បាន​ធ្វើ​បទ​ឧទ្ទេសនាម​ជូន​ដល់​នាយ​ ទាហាន​ និង​ពល​ទាហាន ​យោធភូមិភាគ​ពិសេស​ ជ្រាប​អំពី​សភាពការណ៍​ទូទៅ​នៅ​ កម្ពុជា ​ដែល​កំពុង​មាន​ការ​វិវត្តន៏​រីក​ចំរើន​ជា​បន្ត​បន្ទាប់​ និង​សភាពការណ៏​ប្រែ​ប្រួល​ថ្មីៗ ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​នៅ​លើ​សាកលលោក​ និង​តួនាទី​ភារកិច្ច​របស់ ​ខ.ភ.មក្នុងដំណាក់ការបច្ចុប្បន្ន ជាពិសេសសភាពការណ៍​ជាតិ​ ​ដែល​កើត​ឡើង​ក្រោយ​ការ​ជំនួប​ចរចារ​រវាង​គណៈបក្ស​ប្រជាជន​ និង​គណៈបក្ស​សង្គ្រោះជាតិ​ ដែល​មាន​អសនៈ ​នៅ​ក្នុង​សភា ​កាល​ពី​ថ្ងៃ​២២ ​ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ។​

ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត ក៏​បាន​លើក​ឡើង​ថា​ សភាពការណ៏​នៅ​លើ ​សាកលលោក​ថ្មីៗ​នេះ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ជម្ងឺ​ឆ្លង​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ រញ្ជួលដី​ ធ្លាក់​យន្ត​ហោះ ​ព្រម​និង​មាន​ការ​បត់​បែន​ចំរូង​ចំរាស់​ដែល​ពុំទាន់​ដោះ​ស្រាយ ​បាន ​ជា​ពិសេសកា​រប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​វិនិយោគ ​និង​ការ​រត់​ ប្រណាំង​នូវ​បច្ចេក​វិទ្យា​ ។ល។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ និង​ពិភពលោក ​បាន​យក​ចិត្តទុក​ដាក់​ទៅ​លើការ​ប្រយុទ្ធ​ប្រឆាំង​ អំពើ​ភេរវកម្ម​ សន្តិសុខ​លំហរ​សមុទ្រ ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ ភាព​ជ្រុល​និយម​បង្កើត​ឧទាមកម្ម​និង​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ថ្មីៗ​នេះ ​ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់​ថា ​កាល​ពីថ្ងៃ ​២២ ​ខែកក្កដា​​នេះ​ គណបក្ស​ធំៗ​ទាំង២​ ដែល​មាន​អសនៈ​នៅ​ក្នុង​សភា ​គឺ​គណបក្ស​ ប្រជាជន​កម្ពុជា ​និង​គណសង្គ្រោះជាតិ​ បាន​ធ្វើ​ការ​ជួប​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ បាន​ព្រម​ព្រៀង​គ្នានៅ​លើ​ដំណោះ​ស្រាយ​នយោបាយ ​ដោយ​ឯកភាព​ក្នុង​ការ​ចូល​រួម​ប្រជុំ​ក្នុង​សភា ​ស្រប​តាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ។​ ចំពោះ​ការ​ឃាត់​ខ្លួន​បេក្ខជន​តំណាង​រាស្រ្ត ​និង​សកម្មជន​របស់​គណសង្គ្រោះជាតិ​, .ឧ នាយឧត្តមសេនីយ៏ នាង ផាត បាន​បញ្ជាក់​ថា ​នោះជា​សមត្ថកិច្ច​របស់​តុលាការ​ ដែល​អ្នក​ទាំង​នោះ​បាន​បង្ក​នូវ​ របួស​ស្នាម​ជាក់​ស្តែង​ដល់​អ្នក​ដទៃ​ និង​ស្ថេរភាពស​ណ្តាប់​ធ្នាប់​សង្គម​។​

ឯកឧត្តម​បាន​លើក​​ឡើ​ង​ថា ​អស្ថេរភាព​ក្នុង​ប្រទេស​មួយ ​វា​បាន​ជះ​ឥទ្ធិពល​ និង​មាន​ផល​ ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ក្នុង​តំបន់​។ ក្នុង​នាមខ.ភ.ម គឺមានភារកិច្ច​ការពារជាតិ​ សាសនា​ព្រះមហាក្សត្រ ​និង​ការ​ពារ​បូរណភាព​ទឹក​ដី ​សហការ​ជា​មួយ ​ស្ថាប័ន​នានា ​ចូល​រួម​អភិវឌ្ឍន៏​ប្រទេស​ជាតិ​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនង​ អន្តរជាតិ​។ ​ឆ្នាំ​២០១៤​ គឺ​ជា​ឆ្នាំចុ​ង​ក្រោយក្នុ​ង​អនុវត្ត​ផែន​ការ​កំណែរទម្រង់​៥​ឆ្នាំ ជំហាន ​ទី២របស់ខ.ភ.ម(២០១០ ដល់ ២០១៤)​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​នាយ​ទាហាន​ឲ្យ​បន្ត​ចូល​រួម​ ថែ​រក្សា​ពង្រឹង​សន្តិសុខ ​សុវត្ថិភាព​របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សាធារណៈ ​រួម​ចំណែក​កសាង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ បន្តជម្រុញ​លើក​កម្ពស់​ការងារ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល ​បំប៉ន​ជំនាញ​ ផ្សេងៗ​ និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ការងារ​សតិ​អារម្មណ៍ ​និង​អប់រំ​ចិត្ត​ សាស្ត្រ​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្ត​នានា។ជម្រុញ​ការងារ​បង្កបង្កើន​ផល ​បំពេញ​ការ​ហូប​ចុក​លើក​កម្ពស់​ជីវភាព​រស់​នៅ ​សុខ​មាល​ភាព​របស់​កង​ទ័ព​ឲ្យ​បាន​ល្អ ​ថែរក្សា​សម្ភារៈ​យោធបិក្ខា​គ្រឿង​បំពាក់​ ពិសេស​ចូល​រួម​អនុវត្ត​ឲ្យ​បន្ត​ជោគ​ជ័យ​នូវ​រាល់​ អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ ក៏​ដូច​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ក្នុងការ​កែទម្រង់​ ខ..ម​ និង​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ៕

 

·     ព៌តមានជាតិទី៣: ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ ជាអធិបតីលំហាត់សង្គ្រោះ គ្រោះមហន្តរាយ ២០១៤

Wednesday, 06 August 2014 ដកស្រង់ពីគេហទំព័របញ្ជាការដ្ឋានកងទ័ពជើងទឹក http://www.navy.mil.kh/

 

 

អនុវត្តន៍អនុសាន៍ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ ស្របតាមសភាពការបច្ចុប្បន្នដោយគ្រោះទឹកជំនន់ កំពុងគំរាមកំហែងនៅតាម
បណ្តាខេត្តមួយចំនួននៅ តាមដងទន្លេមេគង្គ អង្គភាពទីបញ្ជាការដ្ឋានកងទ័ពជើងទឹក គណៈកម្មការជាតិសន្តិសុខលំហរ
សមុទ្រស្ថិតនៅជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រមូលផ្តុំកំលាំងចំនួន៤៨៨នាក់ រួមទាំង
សម្ភារៈរថយន្ត០៥គ្រឿង អូប័រ១០គ្រឿង នាវា០៩គ្រឿង ឧបរកណ៍ស្គូបា១០កំប្លេ អាវពោង២៦០ពោង កង់ឡាន៣០ ចប់២០ ប៉ែល២០ សំបកបាវ១០០ បង្គី២០ ចែកចេញជា០៨ផែន ក្នុងផែននីមួយៗមានកំលាំង ៥១ នាក់ នាព្រឹកថ្ងៃទី ០៦ សីហា ២០១៤។

ថ្លែងទៅកាន់អង្គពិធីក្នុងឱ្យកាសនោះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ តែងតែគិតគូអំពីសុខទុក្ខ ជីវភាពរស់នៅរបស់កងទ័ព គ្រប់ពេលវេលា ដោយឯកឧត្តម បានសង្កត់ធ្ងន់ថាៈ ឆ្លើយតប ទៅតាមសភាពការជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលគ្រោះទឹកជំនន់ កំពុងគំរាមកំហែងនិងលិចលង់
នៅតាមបណ្តាខេត្តមួយចំនួនក៏ដូចជាបណ្តាខេត្តដ៏ទៃទៀតបើគិតមកដល់ពេលនេះមានអ្នកស្លាប់ ចំនួន០៦នាក់កនុងចំណោម៤ខេត្ត ដែលរងនូវផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយគ្រោះទឹកជំនន់ ជាការពិតណាស់ពីបញ្ជាការដ្ឋានកងទ័ពជើងទឹក តែងតែធ្វើជារៀងរាល់ឆ្នាំត្រៀមជានិច្ច ទាំងកំលាំង មធ្យោបាយសង្រ្គោះ ដោយត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអំពីបទបញ្ជាពីថ្នាក់លើ និងសំណូមពរចាំបាច់ ដែលនៅក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវមានដូចជាទីបញ្ជាការដ្ឋានទទួលនូវតាមដងទន្លេមេគង្គ រាជធានីភ្នំពេញ ហើយកងទ័ពជើងទឹកកងពលតូចលេខ ៣១ការពារឆ្នេរកោះ ទទួលនូវទិសផ្លូវជាតិលេខ៤ខេត្តកំពង់ស្ពឺក៏ដូចជាខេត្តព្រះសីហនុ មូលដ្ឋានសមុទ្រទទួលនូវទិសលំហសមុទ្រ និង៤ខេត្ត/ក្រុង ឯកឧត្តម បានបញ្ជាក់ទៀតថាៈ គ្រោះទឹកជំនន់ នូវឆ្នាំនេះទឹកបានឡើងខ្ពស់ជាងបណ្តាឆ្នាំមុន បានបណ្តាលអោយខូចខាតផលដំណាំដូចជា ស្រូវ
ពោត និងដំណាំផ្សេងៗជាច្រើនទៀត ឯកឧត្តម ក៏បានអំពាវនាវដល់កងទ័ពជើងទឹកក៏ដូចជា គ្រួសារកងទ័ពទាំងមូល និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះក្មេងៗ និងចាស់ជរា ជាពិសេសកុមារនៅពេលទៅណាមកណាកុំបណ្តោយអោយនៅម្នាក់ឯង ត្រូវពន្លត់ភ្លើងចង្រ្កាន និងអគ្គិសនីជាដើម ដែលរយៈពេលថ្មីកន្លងទៅនេះ មានការឆាប់ឆេះនៅ តាមផ្ទះសំបែង ក៏ដូចជារោងចក្រមួយផងដែរ  ៕

 

·        ព៌តមានជាតិទី៤: ពិធីប្រកាសផ្លាស់ប្តូរមុខងារ នាយនាវី បញ្ជាការកងទ័ពជើងទឹក និង
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

Monday, 04 August 2014 ដកស្រង់ពីគេហទំព័របញ្ជាការដ្ឋានកងទ័ពជើងទឹក http://www.navy.mil.kh/

 

 

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៤ នាយនាវី កងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហ
សមុទ្រ ចំនួន ២០នាក់ ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ។ ពិធីនេះបាន ប្រារព្ធធ្វើឡើងនៅទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជា​ការ​កងទ័ពជើងទឹក និងជាអគ្គលេខាធិការ​គណៈកម្មាធិការជាតិសន្តិ​សុខលម្ហ​សមុទ្រ ព្រមទាំងមានអាជ្ញាធរមូលដ្ឋាន នាយនាវីកងទ័ពជើងទឹក គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចំនួន ២៥០នាក់ បានចូលរួម ។ ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម
ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានលើកឡើងពី​ស្នាដៃ និងសមិទ្ធិផលទាំង ឡាយដែលអង្គភាពសម្រេចបាន ក្នុងរយៈពេល ០១ ឆ្នាំកន្លងទៅនេះ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹក កងឯកភាពមូលដ្ឋានសមុទ្រ បានខិតខំជំនះនូវរាល់ការលំបាកគ្រប់បែបយ៉ាង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារដែនទឹក ដី ឆ្នេរ កោះ ជ្រោយ នៃមាតុភូមិយ៉ាងរឹងមាំ និង បានអនុវត្តត្រួតពិនិត្យលើផ្ទៃ​សមុទ្រ ត្រៀមកម្លាំងចល័តអន្តរាគមន៍ តាមបទបញ្ជាថ្នាក់លើ សហការបានល្អជាមួយកងទ័ពបរទេស រាល់ពេលចូលសមចត និងធ្វើទស្សនកិច្ច ធ្វើលំហាត់សមយុទ្ធរួមគ្នា ដែលក្នុងរយៈពេល ០៧ខែ ដើមឆ្នាំ ២០១៤នេះ អង្គភាព ក៏បានធ្វើការរុករក ល្បាតរួម គ្នាជាមួយកងទ័ពជើងទឹកវៀតណាមចំនួន ០៤លើក និងប្រជុំដកពិសោធន៍ ធ្វើលំហាត់ពីរ លើក ទទួលនាវាបរទេស ០២លើក ស្មើ ០៦គ្រឿង និងធ្វើការហ្វឹកហ្វឺន ថែទាំជួសជុល នាវា គ្រប់គ្រងថែរក្សា ជួសជុលនាវា អាវុធជាតិផ្ទុះ និងការងារហ្វឹកហ្វឺន បង្កបង្ករបង្កើន ផលបានជាបន្តបន្ទាប់ ។ បន្ទាប់ពីលោកវរនាវីឯក មឿង វណ្ណនឿន នាយការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងទឹក បានឡើងអាននូវអនុក្រឹត្យរាជរដ្ឋាភិបាល និងសេចក្តីប្រកាសក្រសួងការពារជាតិ និងអគ្គបញ្ជាការរួចមក ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានផ្តល់កិត្តិយសប្រគល់នូវអនុក្រឹត្យ និងសេចក្តីប្រកាសដល់នាយនាវី ជាន់ខ្ពស់ និង គណៈកម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រជាបន្តបន្ទាប់ ។   ​ថ្លែងទៅកាន់កម្មវិធីនាឱកាសនោះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក មូលដ្ឋានសមូទ្រ និង ទីបញ្ជាការជួសមុខ
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានលើកកម្ពស់ស្មារតីទទួលខុសត្រូវ រួមចំណែកកសាងពង្រីក អភិវឌ្ឍអង្គភាព របស់ខ្លួន ជាការពិតណាស់ ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាពេលនេះ បានឆ្លុះបញ្ចាំង អោយឃើញនូវការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិ អគ្គបញ្ជាការចំពោះកងទព័ជើងទឹកយើង ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា នេះជាការរៀបចំនាយនាវី ជំនាន់ក្រោយ ដើម្បីបន្តវេណ ផ្អែកតាមការកែទម្រង់នៃកងយោធពលខេមរភូមិន្ទ ដើម្បី ត្រៀមលក្ខណៈឈានទៅរកតុល្យភាព សមត្ថភាព កងទ័ពជើងទឹក នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក  ឯកឧត្តម សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា សម្រេចបាននូវសមិទ្ធិផល ធំៗតាមរយៈការដាក់ចេញនូវវិធានការយុទ្ធ សាស្ត្រដ៏សំខាន់ៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅលើកកំពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ការពារបានរឹងមាំនូវបូរ ណភាពដែន ទឹក ដី ឆ្នេរ កោះ ធានាបាននូវសន្តិភាព ស្ថេរភាព នយោបាយ និងសន្តិសុខទូទាំងប្រទេស ។ ពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនេះ ជាការលើកទឹកចិត្តដល់នាយនាវីទាំងអស់និង លើកកម្ពស់ស្មារតីទទួលខុសត្រូវអនុវត្តតាមផែនការ កែទម្រង់របស់កងយោធពលខេមរភូមិន្ទសំដៅ រៀបចំកសាងអង្គភាពអោយមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខ បំរើអោយកិច្ចការពារជាតិ មាតុភូមិ ស្របតាមការរីកចម្រើនក្នុងសង្គមជាតិ ក៏ដូចជា សហគមន៍អាស៊ាន និងជាពិសេសការអនុវត្ត ភារកិច្ចចំពោះមុខ គឺការការពារបូរណភាពដែនដី​ ដែនអាកាស ដែនទឹក ឆ្នេរ កោះ  អោយបានរឺងមាំ ព្រមទាំងត្រៀមខ្លួនជានិច្ចអនុវត្ត តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារ ជាតិ អគ្គបញ្ជាការដែលបានដាក់ចេញ ៕

 

 

 

2. ពត៌មានអន្តរជាតិ

·      ព៌តមានអន្តរជាតិទី១: អ៊ីស្រាអែល បើកការវាយជាថ្មីលើហ្គាសា សម្លាប់មនុស្ស ៥នាក់

Saturday, 09 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ យោធាអ៊ីស្រាអែល បានបញ្ជូនរថក្រោះជាច្រើនគ្រឿងសាជាថ្មី មកកាន់តំបន់ភាគខាងត្បូងប្រទេស ជាប់ព្រំដែនជាមួយ នឹងតំបន់ហ្គាសាស្ទ្រីព ហើយបានបើកការវាយប្រហារ បន្ថែមទៀតទៅលើក្រុមហាម៉ាស់ បណ្តាលឲ្យជនស៊ីវិល ប៉ាឡេស្ទីន ៥ នាក់បន្ថែមទៀត ស្លាប់ និង រាប់សិបនាក់រងរបួស។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៩ ខែសីហា នេះថាការវាយប្រហាររបស់អ៊ីស្រាអែលឡើងវិញនេះ បានកើតឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ៧២ម៉ោងផុតកំណត់ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ ម៉ោងនៅក្នុងតំបន់។

ប្រទេសអ៊ីស្រាអែល បានចោទក្រុមហាម៉ាស់ថា ជាអ្នករំលោភលើកិច្ចព្រមព្រៀងមុន ដោយ បានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ចូលទឹកដីជាប់ឆ្នេរសមុទ្ររបស់ អ៊ីស្រាអែល កាលពីពេលទៀបភ្លឺថ្ងៃសុក្រ និង មិនទាន់ដល់ពេលកំណត់នៃកិច្ចព្រមព្រៀងសន្តិភាព ៧២ ម៉ោង ដើម្បីមនុស្សធម៌ផងនោះ។ ក្រុមហាម៉ាស់ កាលពីថ្ងៃដដែល បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល។

ចំពោះការវាយប្រហារទៅវិញទៅមកសាជាថ្មីនេះ ហាក់កាន់តែបង្ហាញពីភាពគ្រោះថ្នាក់ ស្របពេលដែលការអំពាវនាវរបស់អន្តរជាតិ មិនអាចមានឥទ្ធិពលអ្វីទៅលើភាគីទាំងពីរឡើយ លើកជម្លោះបង្ហូរឈាមរយៈពេលជាងមួយខែកន្លងមកនេះ ដែលបានបណ្តាលឲ្យជនជាតិ ប៉ាឡេស្ទីន និង អ៊ីស្រាអែល រាប់ម៉ឺននាក់ស្លាប់ និង របួស។

 

 

·        ព៌តមានអន្តរជាតិទី២: យន្តហោះ ចម្បាំងអាម៉េរិកទម្លាក់គ្រាប់ចំទីតាំងពួកបំបែក រដ្ឋឥស្លាម
អ៊ីរ៉ាក់

Saturday, 09 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន ៖ រយៈពេល ៩ម៉ោង បន្ទាប់ពីលោកប្រធានា ធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា ចេញបញ្ជាឲ្យមានការវាយប្រហារ ទៅលើកងកម្លាំង របស់រដ្ឋឥស្លាម ក្នុងប្រទេសអ៊ីរ៉ា់ក់ និងក្រុមលីវេនត៍ (ISIL) នោះ យន្តហោះចម្បាំងអាម៉េរិក បានបើកប្រតិបត្តិការ ទម្លាក់គ្រាប់បែកលើ ពួកសកម្ម ប្រយុទ្ធឥស្លាមទាំងនោះ ចំនួនពីរដង ស្ថិតនៅទីក្រុងអ៊ឺប៊ីល ភាគខាងជើងប្រទេស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៩ ខែសីហា នេះដោយដក ស្រង់សេចក្តី ថ្លែងការណ៍ ពីមន្ទីរប៉ង់តាហ្គោនថា យោធាអាម៉េរិក បានបង្កើនយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹង ពួកសកម្ម ប្រយុទ្ធឥស្លាម ដោយក្នុងនោះមានការប្រើប្រាស់យន្តហោះចម្បាំង ធ្វើការវាយប្រហារចំនួនពីរជុំ ក្បែរទីក្រុង អ៊ឺប៊ីល របស់តំបន់ស្វយ័ត ឃើឌីស្តង់ ប្រទេសអ៊ីរ៉ាក់។

ចំពោះការ វាយប្រហារជុំទីពីរ កងទ័ពអាម៉េរិក បានសម្រេចទាំងស្រុងនូវការកម្ចាត់ពួក សកម្មប្រយុទ្ធ ISIL និង បំផ្លាញមូលដ្ឋានព្រមទាំងរថពាសដែក របស់ក្រុមនេះចំនួន ៧គ្រឿង។ ដោយឡែកកំាភ្លើងធំដែលក្រុម ISIL ធ្លាប់ប្រើដើម្បីវាយប្រហារមកលើកងទ័ពតំបន់ ឃើដ នោះ ក៏ត្រូវបាន យន្តហោះចម្បាំងអាម៉េរិកវាយប្រហារដោយទម្លាក់គ្រាប់បែកខ្ទេចអស់ដែរ។

គួរបញ្ជាក់ថា ការបើកប្រតិបត្តិការទ័ពអាកាសលើកទីមួយរបស់អាម៉េរិក នៅតំបន់ខាងលើនេះ បានកើត ឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនដងមកហើយ ពីប្រទេសអ៊ីរ៉ាក់ ជុំវិញ ការពង្រីកខ្លួនកាន់តែ ធំពីសំណាក់ក្រុមឥស្លាម បំបែករដ្ឋក្នុងតំបន់ភាគខាងជើងអ៊ីរ៉ាក់ ជាប់ ព្រំដែនជាមួយនឹងប្រទេសស៊ីរី នេះ។ អាម៉េរិកបានបើកការវាយប្រហារនេះ ដោយអះអាងពី ការការពារយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលអាចទទួលរងការវាយប្រហារ ពីពួកឥស្លាមបំបែករដ្ឋ ។

 

·        ព៌តមានអន្តរជាតិទី៣: មនុស្ស ១.៥៤៣ ស្លាប់ក្នុងជម្លោះ នៅអ៊ុយក្រែន រយៈពេលជិត ៤ខែ

Saturday, 09 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

យូអិន៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរ បានចេញសេចក្តីរាយការណ៍របស់ខ្លួន ទៅកាន់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ថា មនុស្សច្រើនជាង ១.៥៤០នាក់ហើយ បានស្លាប់ និង ៤.៣៩៦នាក់ទៀតរបួស នៅក្នុងការវាយប្រយុទ្ធនៅ ប្រទេសអ៊ុយក្រែន ដែលបានផ្ទុះឡើងចាប់តាំងពីខែមេសា មកដល់ពេលនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៩ ខែសីហា នេះថា ជំនួយការ នៃអគ្គលេខាធិការយូអិន អ៊ីវ៉ាន ស៊ីម៉ូណូវិច បានផ្តល់នូវ របាយការណ៍ចុងក្រោយ របស់លោក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំផ្លូវការមួយ ដែលបាន រៀបចំឡើងដើម្បី ប្រមូលផ្តុំទិន្នន័យពី បណ្តាបេសកកម្មស៊ើបអង្កេត សិទ្ធិមនុស្សរបស់យូអិន នៅក្នុងប្រទេសអ៊ុយក្រែន រួមជាមួយនឹងអង្គការ សុខភាពពិភពលោក។ ចំពោះមនុស្សស្លាប់ និង របួសទាំងអស់នៅអ៊ុយក្រែន ត្រូវបានលោក អ៊ីវ៉ាន អះអាងថា គឺជា ជនស៊ីវិល, យោធា, និង សមាជិកនៃក្រុម ប្រដាប់អាវុធ ឬ ក៏ក្រុមឧទ្ទាមបំបែកខ្លួន។ ឆ្លើយតប ជុំវិញបញ្ហាកន្លងមក តំណាងលោក បាន គីមូន រូបនេះបាននិយាយថា "តម្រូវការនោះ គឺត្រូវស្វែងរកដំណោះស្រាយប្រកបដោយ សន្តិភាព ទៅកាន់ស្ថានភាពនាពេលបច្ចុប្បន្ន។”

គួរបញ្ជាក់តាមរបាយការណ៍យូអិនខាងលើនេះថា គិតពីភាគរយ គឺជម្លោះនៅអ៊ុយក្រែន បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥០នាក់ជារៀងរាល់ថ្ងៃ។ ដោយឡែកជន ភៀសខ្លួនវិញ បានកើនឡើងដល់ជាង ១,១ សែននាក់ ដោយក្នុងនោះ ជាង ១៥.០០០នាក់ ភៀសចេញ ពីតំបន់គ្រីមា ដែលត្រូវបានរុស្ស៊ី ដណ្តើមកាន់កាប់ កាលពីខែមីនា កន្លងទៅនេះ។

 

·        ព៌តមានអន្តរជាតិទី៤: អ៊ីរ៉ង់-អាម៉េរិក ជួបចរចាគ្នាជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរ

Friday, 08 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

 

ហ្សេណែវ៖ កាលពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញ នាទីក្រុងហ្សេណែវ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានជួបប្រជុំចរចាគ្នា រកដំណោះស្រាយជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែភាគីទាំងពីរ មិនបានលម្អិតអំពីបញ្ហាទាំងនោះឡើយ ។

នៅក្នុងជំនួបចរចាគ្នា ជុំវិញការដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះ គេឃើញមានវត្តមានលោក Bill Burns អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក និងរួមដំណើរជាមួយលោក Wendy Sherman រដ្ឋមន្ត្រីចំណុះឲ្យ ក្រសួងការបរទេសអាម៉េរិក បានជួបចរចាគ្នាទ្វេរភាគីជាមួយលោក Majid Takht-e Ravanchi អនុរដ្មមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ និងលោក Abbas Araqchi តំណាងភាគីជួបចរចាគ្នា រួមទាំងមន្ត្រីការទូត និងអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

គួរបញ្ជាក់ថា ជំនួបចរចាគ្នានេះ ជាលើកដំបូងហើយ ដែលមានការជួបចរចាគ្នាតែពីរភាគី បន្ទាប់ពីកិច្ចចរចាគ្នាកាល ពីមុនមានរហូតដល់៥ភាគីបូក១នោះ ដែល មានសហរដ្ឋអាម៉េរិក បារាំង រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ និងអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ។ ចំពោះការចរចាគ្នា៥ភាគីបូក១នោះក៏បានបរាជ័យ និងបាន ពន្យារពេលចរចាគ្នាឡើងវិញ រហូត ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខវិញ ។

ចំពោះកិច្ចចរចាគ្នាទ្វេរភាគីរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់មានការកំណត់នូវកាល បរិច្ឆេទសម្រាប់កិច្ចចរចា គ្នាលើកក្រោយថា តើត្រូវធ្វើឡើងនៅពេលណា នោះទៀតនៅឡើយទេ ។

សម្រាប់បេសកកម្មរបស់សហរដ្ឋអាម៉េរិក ដែលមានអង្គការអន្តរជាតិ និងសហប្រជាជាតិ សម្រាប់កិច្ចការនេះ នៅ ហ្សេណែវ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរថា ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំ លើកក្រោយនោះ មិន ទាន់ដឹងនោះទេ ក្នុងនោះរួមមានដូចជា ថេរវេលា និងកិច្ច ចចារសំខាន់ៗនឹងត្រូវបានបង្ហាញឡើង ។

សម្រាប់ភាគីខាងអ៊ីរ៉ង់វិញ ក៏បានប្រាប់ដល់ស៊ិនហួ ថា កិច្ចប្រជុំចរចាគ្នានៅហ្សេណែវនេះ មិនទាន់អាចបញ្ជាក់ អំពីអ្វីលម្អិតបានឡើយ ៕

 

·        ព៌តមានអន្តរជាតិទី៥: អូបាម៉ា បើកភ្លើងខៀវ ឲ្យវាយប្រហារពីដែនអាកាស នៅអ៊ីរ៉ាក់ ប្រសិនបើក្រុមឧទ្ទាមប៉ះពាល់ទាហានខ្លួន

Friday, 08 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្វក់ញូ៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសនៅរាត្រី ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា នៅលើកញ្ចក់ ទូរទស្សន៍ថា លោកបានអនុញ្ញាតឲ្យ យោធាអាម៉េរិកដឹកនាំ ការប្រហារតាមផ្លូវអាកាស ប្រសិនបើមានការ ចាំបាច់ ដើម្បីប្រឆំាងនឹងក្រុម ឧទ្ទាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងដើម្បីឲ្យមានការដឹកជញ្ជូន ជំនួយមនុស្សធម៌ជួយ ប្រជាជនដែល ប៉ះពាល់ដោយអំពើហិង្សានៅទីនោះ។

យោងតាមសារព័ត៌មាន ហ្វក់ញូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើង របស់លោក អូបាម៉ា នៅក្នុងសេចក្តីថ្លែងការណ៍ ពីសេតវិមានអាម៉េរិកថា យោធាអាម៉េរិក ត្រូវបានអនុញ្ញាត ឲ្យវាយ ប្រហារតាមផ្លូវអាកាស ប្រសិនបើក្រុមឧទ្ទាមវាយប្រហារមកលើបុគ្គលិកអាម៉េរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អំឡុងពេលដឹកជញ្ជូនជំនួយ។

អាម៉េរិកបានឲ្យដឹងទៀតថា ខ្លួននឹងជួយប្រទេសជនជាតិភាគតិចសាសនាក្នុងប្រទេសនេះ ដោយនឹងត្រូវចាប់ផ្តើម ទំលាក់ជំនួយដល់ប្រជាជនចំនួន ៥០.០០០នាក់ ឬក៏ជនជាតិភាគតិចដែលកំពុងជាប់គំាងនៅភ្នំមួយ ភាគខាងជើង ប្រទេស បន្ទាប់ពីពួកគេបង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែង អំឡុងពេលការវាយប្រហារគ្នាកើតឡើង។

លោក អូបាម៉ា និយាយថា ជនជាតិភាគតិចសាសនា កំពុងស្ថិតក្រោមការគម្រាមកំហែង ប្រល័យពូជសាសន៍ ពី សំណាក់ក្រុមឧទ្ទាម ISIS ខណៈពួកគេជាប់នៅលើភ្នំដោយគ្មានទឹក និងអាហារ ៕

 

·        ព៌តមានអន្តរជាតិទី៦: ហាម៉ាស់ បដិសេធថា មិនបានធ្វើឲ្យកិច្ចព្រមព្រៀង សន្តិភាព ៧២ម៉ោង បរាជ័យ

Friday, 08 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា៖ គ្រាប់រ៉ុក្កែតចំនួន២គ្រាប់ ត្រូវបានបាញ់ផ្លោងចេញពីតំបន់ហ្គាសា នៅព្រឹកថ្ងៃសុក្រនេះ ទៅក្នុងតំបន់ភាគខាងត្បូង អ៊ីស្រាអែល ដែលជាសញ្ញាថា បទឈប់បាញ់គ្នារយៈពេល ៧២ម៉ោងរវាងអ៊ីស្រាអែល និងក្រុមសម្ម ប្រយុទ្ធហាម៉ាស បានបញ្ចប់។ ជុំវិញព័ត៌មានដែល បានចេញផ្សាយនេះ ភាគីហាម៉ាស់ បានចេញមុខច្រានចោលថាខ្លួន មិនមែនជាអ្នកបំផ្លាញ កិច្ចព្រមព្រៀង
រយៈពេលបីថ្ងៃនេះឡើយ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ នេះយោងតាម វិទ្យុអ៊ីស្រាអែល ដែលបានរាយការណ៍ថា សំឡេងនេះ បានឮដល់បណ្ដាក្រុងនៅភាគខាងត្បូងប្រទេស បន្ទាប់ពីរ៉ុក្កែតចំនួន ២គ្រាប់ បានបាញ់ផ្លោង ចេញពីភូមិឆ្នេរសមុទ្រ ចូលទៅក្នុង ប្រទេសអ៊ីស្រាអែល ប៉ុន្តែវាមិនមានការបំផ្លាញ ឬបង្កឲ្យរងរបួសមនុស្សណាម្នាក់នោះទេ។

នៅក្នុងនោះដែរ ក៏មិនមានការបាញ់តបទៅវិញ ពីអ៊ីស្រាអែលនោះដែរ ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាសា នេះ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រង់សម្ដី ពីកងយោធាថា យោធានឹងធ្វើការបាញ់តបវិញនោះទេ ពោលគឺ ត្រូវមើលពីជម្រូវនៃការបាញ់ ផ្លោងនោះដែរ ថាតើបានមកដល់ត្រឹមណា។

ប្រភពពីអ្នកនាំពាក្យក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាសា បាននិយាយថា វាជាសេចក្ដីថ្លែងការណ៍នៅក្នុងអ៊ីមែល ដែលថា ប៉ាឡេស្ទីន មិនបានព្រមព្រៀងលើការពង្រីក បទឈប់បាញ់គ្នា ប៉ុន្ដែកិច្ចពិភាក្សានៅតែបន្ដនៅក្នុងទីក្រុងគែរ ដដែល៕

 

·        ព៌តមានអន្តរជាតិទី៧: យោធាថៃ ៖ ការប្រកាស លុបចោលច្បាប់អាជ្ញាសឹក គឺត្រូវមានរដ្ឋាភិបាល ថ្មីជាមុនសិន

Friday, 08 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកក ៖ យោធា នឹងប្រកាសលុបចោលច្បាប់អាជ្ញាសឹកទូទាំងប្រទេស ខណៈដែរមានរដ្ឋាភិបាលថ្មី មកដឹកនាំប្រទេសបន្ត។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ៨ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា ឧត្តសេនីយ៍ កាំប៉ាណាត រុតឌីត ជំនួយការសេនាធិការ ផ្នែកយុទ្ធសាស្ត្រ បានថ្លែងថា គណៈរក្សា សន្តិសុខជាតិ បានជួបប្រជុំពិភាក្សា ករណីលុបចោលច្បាប់ អាជ្ញាធរទូទាំងប្រទេស ដើម្បីផ្តល់សិទ្ធិ សេរីភាពឲ្យប្រជាពលរដ្ឋ រស់នៅប្រចាំថ្ងៃតាមធម្មតាវិញ។

លោក កាំប៉ាណាត បានអះអាងថា របបយោធា នឹងលុបចោលច្បាប់អាជ្ញាធរ យ៉ាងពិតប្រាកដ នៅរយៈពេល ដ៏ខ្លីខាងមុខនេះ ទន្ទឹមគ្នានឹងការបង្កើតរដ្ឋាភិបាលថ្មី ដែលចាត់តាំងដោយយោធា មានឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ពជើងគោក និង ជាប្រធានគណៈរក្សាសន្តិសុខជាតិ ដែលមានតែងតាំងសមាជិកសភា ២០០ រូប ភាគច្រើនជាមន្រ្តីយោធាជាន់ខ្ពស់ ហើយលោក ប្រាយុទ្ធ អាចនឹង កាន់តំណែង នាយករដ្ឋមន្រ្តីផងដែរ។

 

·        ព៌តមានអន្តរជាតិទី៨: រុស្ស៊ី ច្រានចោលព័ត៌មាន បន្ថែមកម្លាំងយោធា តាមបន្ទាត់ព្រំដែន

Thursday, 07 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធ ទី០៦ ខែសីហា បានច្រានចោលការលើកឡើងរបស់សហរដ្ឋអាម៉េរិក និងអង្គការណាតូ ដែលបានចេញសេចក្តីប្រកាសថា រដ្ឋាភិបាលក្រុងម៉ូស្គូ បានបង្កើនចំនួនទ័ពតាមបន្ទាត់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤។

លោក Igor Konashenikov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា លោកសូមបញ្ជាក់ប្រាប់ អាគារប៉ង់តាហ្គោន និងអង្គការណាតូថា ការដាក់ពង្រាយកម្លាំងយោធា និងគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនអាចធ្វើឡើងក្នុងរយៈពេលមួយខ្លីបានឡើយ។

នៅព្រឹកថ្ងៃពុធនេះ អ្នកនាំពាក្យរបស់អង្គការណាតូលោក Oana Lungescu បានឲ្យដឹងថា រុស្ស៊ី បានបង្កើនកម្លាំងយោធារបស់ខ្លួននៅតាមបន្ទាត់ព្រំដែនរហូតដល់ ២០ពាន់នាក់ ដោយកាលពីពាក់កណ្តាលខែកក្កដាកន្លង ទៅនេះមានត្រឹមតែ១២ពាន់នាក់ប៉ុណ្ណោះ។

កន្លងទៅនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក បានចោទប្រកាន់រដ្ឋាភិបាលក្រុងម៉ូស្គូ ថា បានឧបត្ថម្ភ និងផ្តល់ នូវអាវុធដល់ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលទីក្រុង គីវ។ តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលក្រុងម៉ូស្គូ បដិ សេធ៕

 

·        ព៌តមានអន្តរជាតិទី៩:  កូរ៉េខាងជើង ទំនងជាអ្នកលក់អាវុធ ឲ្យក្រុមហាម៉ាស់ និង ហេសបូឡាហ៍

Wednesday, 06 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន៖ តាមមន្ត្រីជំនាញសន្តិសុខ របស់សហរដ្ឋអាម៉េរិក បាននិយាយនៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ ២០១៤ នេះថា ក្រុមសកម្មប្រយុទ្ធឥស្លាម ហាម៉ាស់ និង ហេសបូឡាហ៍ អាចនឹង បញ្ជូនអាវុធបន្ថែម ដើម្បីបំពេញឃ្លាំងរបស់ពួកគេ ហើយ សព្វាវុធទាំងអស់នោះ ត្រូវបានគេ សង្ស័យថា នាំចូលពីប្រទេសកូរ៉េខាងជើង ស្របពេល ដែលក្រុមសកម្មប្រយុទ្ធទាំងពីរខាង លើ នេះ តែងតែរួមសហការគ្នា ក្នុងប្រតិបត្តិការយោធាកន្លងមក។

ទីភ្នាក់ងារព័ត៌មានយុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅថ្ងៃពុធ នេះទៀតថា លោក អែនឌ្រា ប៊ឺហ្គឺ ដែលជាអ្នក ស្រាវជ្រាវ នៅឯសកលវិទ្យាល័យភូមិន្ទការពារជាតិ និង សន្តិសុខសហរដ្ឋអាម៉េរិក បានលើកឡើង ពីការចោទប្រកាន់កូរ៉េ ខាងជើង ដែលអាចទៅរួចខាង លើនេះ ដោយសំអាងថា ទីក្រុងព្យុងយ៉ាងកន្លងមក តែងតែមានទំនាក់ទំនងប្រដាប់អាវុធ ជាមួយនឹង ក្រុមសកម្មប្រយុទ្ធប្រឆាំងរដ្ឋនានា នៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា កាលពីតំបន់ហ្គាសា និងអ៊ីស្រាអែល កំពុងផ្ទុះសង្គ្រាមជាមួយគ្នា ខ្លាំងក្លានោះ ក៏មានការចោទប្រកាន់ដែរថា ប្រទេសកូរ៉េខាងជើង ជាអ្នកលក់អាវុធ ឲ្យក្រុមហាម៉ាស់ ប៉ុន្តែ ការចោទប្រកាន់នោះ នៅមិនទាន់មានការឆ្លើយតបអ្វីពីកូរ៉េ ខាងជើង នៅឡើយទេ៕

 

·        ព៌តមានអន្តរជាតិទី១០: កងទ័ពរុស្ស៊ី កើនឡើងតាមតំបន់ព្រំដែន ជិតអ៊ុយក្រែន គួរឲ្យព្រួយបារម្ភ

Wednesday, 06 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ដូណេតក៍ ៖ ការកើនឡើងថ្មី នៃកងទ័ពរបស់រុស្ស៊ី នៅតាមបណ្ដោយព្រំដែន អ៊ុយក្រែន បានធ្វើឲ្យមាន ការព្រួយបារម្ភ ដែលថា ទីក្រុងមូស្គូ អាចនឹងគិតធ្វើអន្តរាគមន៍ផ្សេងទៀត ដូចជា ពេលមួយដែលបាន បញ្ចូលតំបន់គ្រីមា ចូលទៅក្នុងទឹកដីរបស់ខ្លួន កាលពីដើមឆ្នាំនេះអញ្ចឹងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ នេះដោយយោងតាមមន្រ្តី របស់អង្គការណាតូ មួយរូប បានឲ្យដឹងថា កងទ័ពរុស្ស៊ីនាពេលបច្ចុប្បន្នមានប្រហែលជា ២ម៉ឺននាក់ បាន ដាក់ស្នាក់ការ នៅក្នុងតំបន់តាមបណ្ដោយព្រំដែន ភាគខាងកើតអ៊ុយក្រែន ហើយមានបន្ថែមការដាក់ ពង្រាយកងទ័ព ជាងពាក់កណ្ដាល កាលពីសប្ដាហ៍មុន ដោយបានបន្ថែមទ័ពពី ៨ពាន់ ទៅ ១២.០០០ នាក់នៅទីនោះ ។

ករណីនេះត្រូវបានធ្វើឡើង បន្ទាប់ពីអាម៉េរិក និងអឺរ៉ុប បានបង្កើនការដាក់ទណ្ឌកម្មផ្នែក សេដ្ឋកិច្ចមកលើ រុស្ស៊ី សម្រាប់ការគាំទ្រក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួន ដែលបានវាយប្រហារ កងកម្លាំងរបស់រដ្ឋាភិបាល អ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត ដូណេតស៍ និងលូហានស៍ ដែលស្ថិតនៅតាមបណ្ដោយព្រំដែន ជាមួយនឹងប្រទេសរុស្ស៊ី ។

លើសពីនេះទៅទៀត ក្រសួងការពារជាតិរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាមួយសប្តាហ៍ក្នុងនោះ រួមមាន កង ទ័ពអាកាស និងកងកម្លាំងប្រឆាំងមីស៊ីល ។ សមយុទ្ធនេះត្រូវបានឡើងក្នុងតំបន់ អាស្រ្តាខានភាគខាង ត្បូងប្រទេសរុស្ស៊ី ប្រហែល ៥០០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេស អ៊ុយក្រែន ។

សមយុទ្ធយោធានេះ មានភាពស្រដៀងគ្នាដែរ មុនពេលប្រទេសរុស្ស៊ីបានដាក់បញ្ចូលតំបន់ គ្រីមា ទៅ ក្នុងទឹកដីរបស់ខ្លួន កាលពីខែមីនា ដែលបានបង្កើនជម្លោះឡើងជាមួយអ៊ុយក្រែន ៕

 

·        ព៌តមានអន្តរជាតិទី១១: ហ្គាសា បន្តភាពស្ងប់ស្ងាត់ ក្រោយពីបទឈប់បាញ់គ្នា ៧២ ម៉ោង
ត្រូវអនុវត្ត

Wednesday, 06 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ នៅក្នុងតំបន់ហ្គាសាស្រ្ទីព ភាពស្ងប់ស្ងាត់ត្រូវបានស្ដារឡើងវិញ បន្ទាប់ពីប្រទេស អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់ហ្គាសា ដែលដឹកនាំដោយ ចលនាក្រុម ហាម៉ាស បានរួមគ្នាទទួល យកកិច្ច ព្រមព្រៀងបទ ឈប់បាញ់គ្នា ៧២ម៉ោង ដែលរៀបចំឡើង ដោយប្រទេសអេហ្ស៊ីប បន្ទាប់ពីមាន ការប្រយុទ្ធគ្នា ៤សប្ដាហ៍កន្លងមកនេះ ដែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីន ១.៨៦៧ និងអ៊ីស្រាអែល ៦៤នាក់ ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា បទឈប់ បាញ់ គ្នានេះបានដាក់ចូលជាធរមាន នៅម៉ោង ៨ព្រឹក ថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីភាគីទាំងពីរ អ៊ី ស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅហ្គាសា បានបើកការវាយប្រហារ គ្នាមួយខែមក។ ប្រទេសអេហ្ស៊ីប ដែលធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៣ថ្ងៃ សម្រាប់កិច្ចពិភាក្សាមិនផ្ទាល់មួយរវាងអ៊ីស្រាអែល និងគណៈប្រតិភូជាន់ខ្ពស់ ប៉ាឡេស្ទីនមួយរូប ដើម្បីព្រមព្រៀងលើបទ ឈប់បាញ់គ្នាខាងលើនេះ ។

យោងតាមរដ្ឋមន្រ្តីអេហ្ស៊ីប មុនពេលបិទ អង្គប្រជុំបានឲ្យដឹងថា បទឈប់បាញ់គ្នា ៧២ម៉ោង ថ្មីៗនេះ គឺ ត្រូវបានរំពឹងទុកថា ជាលើកចុងក្រោយ និងថា វាគ្មានលទ្ធភាពក្នុងការពង្រីកបន្ថែម បទឈប់បាញ់គ្នា ៧២ ម៉ោង លើកក្រោយទៀតនោះទេ ។ មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស និងឥស្លាមជីហាត បាន ចាកចេញ ពីតំបន់ហ្គាសាស្រ្ទីព ដើម្បីចូលរួមជាគណៈប្រតិភូ ប៉ាឡេស្ទីន នៅក្នុងទីក្រុងគែរ ។

ខណៈពេលនោះដែរ វិទ្យុអ៊ីស្រាអែល បានរាយការណ៍ឲ្យដឹងថា កងកម្លាំងយោធាអ៊ីស្រាអែល កន្លងមក បានពង្រីកសក្ដានុពលរបស់ខ្លួន ទៅលើតំបន់ភាគខាងជើង ភាគខាងកើត និង ភាគខាងត្បូងតំបន់ ហ្គា សាស្រ្ទីព នៅក្នុងថ្ងៃទី១៧ ខែកក្កដា ដែលជាតំបន់ព្រំដែនរវាង អ៊ីស្រាអែល និង ភូមិឆ្នេរសមុទ្ររបស់ ហ្គាសា ។

ភ្លាមៗនោះដែរ មុនពេលដែលបទឈប់បាញ់គ្នា ត្រូវបានដាក់ចូលជាធរមាន យ៉ាងហោចណាស់មាន គ្រាប់រ៉ុក្កែត ពី ៤ទៅ៥ គ្រាប់បានបាញ់ចេញពីតំបន់ហ្គាសា ចូលទៅក្នុងភាគកណ្ដាល អ៊ីស្រាអែលទាំង យប់ស្ងប់ស្ងាត់ ប៉ុន្តែមិនមានការបញ្ជាក់ ពីការវាយប្រហារបកវិញ របស់អ៊ីស្រាអែលនោះទេ ៕

 

·        ព៌តមានអន្តរជាតិទី១២: អគ្គមេបញ្ជាការយោធាអាម៉េរិក ត្រូវសមាជិកកម្លាំងសន្តិសុខ
បាញ់សម្លាប់ នៅអាហ្វហ្គានីស្ថាន

Wednesday, 06 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

វ៉ាស៊ីនតោន ៖ មន្ទីរប៉ង់តាហ្គោនអាម៉េរិក បានបញ្ជាក់ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ថាលោកអគ្គមេបញ្ជាការយោធាសហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបាញ់សម្លាប់ ដោយជនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាសមាជិក នៃកម្លាំងសន្តិសុខ របស់អាហ្វហ្គានីស្ថាន ដោយគេបានបាញ់ ទៅលើកងកម្លាំងសម្ព័ន្ធ ដែលកំពុងធ្វើប្រតិបត្តិការ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែសីហា នេះ ដោយលើក ឡើងពី សម្តីរបស់មន្ត្រីព័ត៌មានមន្ទីរ ប៉ង់តាហ្គោនលោក ចន ឃើបាយ ថា កងកម្លាំងអាម៉េរិក បានធ្វើប្រតិបត្តិការ ទៅកាន់សកលវិទ្យាល័យការពារជាតិ ម៉ាសល ហ្វាហ៊ីម ដែលជាកន្លែង ហ្វឹកហ្វឺនមន្ត្រីជំនាញយោធានៃ ប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងបទសង្ខេបព័ត៌មាននោះលោក ឃើបាយ បញ្ជាក់ថា "មានមនុស្សរងរបួស និង ស្លាប់ ប្រហែលជា ១៥នាក់ ដោយសារតែការបាញ់ប្រហារ ហើយក្នុងនោះក៏មានជនជាតិ អាម៉េរិក ផងដែរ។ មនុស្សភាគច្រើន បានទទួលរងរបួសធ្ងន់ ហើយដោយឡែកមួយចំនួនទៀតបាន រងរបួសដោយសារតែអំបែងកញ្ចក់។ ដោយឡែកជនបង្ក ត្រូវបានបាញ់សម្លាប់នៅនឹង កន្លែងកើតហេតុ។”

នៅថ្ងៃដដែលបន្ទាប់ពីការ កើតហេតុនោះ ក្រសួងការពារជាតិអាម៉េរិកបានប្រកាសថាលោក អគ្គមេ បញ្ជាការ យោធាអាម៉េរិកប្រចាំនៅអាហ្វហ្គានីស្ថាន ហារ៉ូលដ៍ ហ្គ្រីណេ បានស្លាប់។ សហរដ្ឋអាម៉េរិក បានសម្តែងនូវមរណៈទុក្ខជូនចំពោះគ្រួសារ និង ជនរងគ្រោះទាំងអស់ ហើយ សន្យាថាខ្លួន នឹងធ្វើការ តាមដានលើករណីនេះ ហើយនៅតែបំពេញការងារយ៉ាងសកម្ម ដើម្បីធានាឲ្យបាននូវសន្តិភាព និង សន្តិសុខ សម្រាប់កងកម្លាំង និង ជនស៊ីវិលទាំងអស់។

·        ព៌តមានអន្តរជាតិទី១៣: កូរ៉េខាងត្បូង ជំទាស់ពីការទាមទារប្រជុំកោះតូចៗ របស់ជប៉ុនជាថ្មី

Tuesday, 05 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសជំទាស់ ចំពោះការទាមទារទឹកដីជាថ្មី ពីប្រទេសជប៉ុន ទៅលើប្រជុំកូនកោះ ដែលឈ្មោះថា កោះដូកដូ ជាភាសាកូរ៉េ និង ថេគេស៊ីម៉ា ហៅដោយជប៉ុន ស្ថិតនៅព្រំប្រទល់រវាង ប្រទេសទាំងពីរ ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកឡើង ម្តងហើយម្តងទៀត ក្នុងរបាយការណ៍ការពារជាតិរបស់ខ្លួនថ្ងៃនេះ ដោយនិយាយថា ប្រជុំកូនកោះនេះ គឺជាទឹកដី នៃជនជាតិដើមជប៉ុន មិនអាចកែប្រែ ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍តបទៅជប៉ុនវិញថា ការអះអាងបែបនេះ គឺ "មិនអាចទទួលយកបាននោះទេ" ហើយសេអ៊ូល ជំរុញឱ្យគណៈរដ្ឋមន្រ្តីលោក អាបេ ធ្វើការលុបចោល និងចាត់វិធានការ ដើម្បីទប់ស្កាត់ ការកើតមានឡើងវិញនូវការបង្កហេតុបែបនេះ ។

ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹង លើទឹកដីប្រជុំកូនកោះ ទៅអង្គការសហប្រជាជាតិតាម រយៈរបាយការណ៍របស់ក្រុមមេធាវីការពារក្តី ក្នុងរយៈពេល ១០ឆ្នាំមកហើយ។ ប្រភពពីក្រសួងខាងលើ បានឲ្យដឹងទៀតថា ប្រទេសជប៉ុន បាននឹងកំពុងបន្ដទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ តាមរយៈការបង្កហេតុបែបនេះ ខណៈដែលពីមុខខ្លួនបានស្នើសុំឲ្យកូរ៉េខាងត្បូង ខិតខំប្រឹងប្រែង ធ្វើឲ្យប្រសើរឡើងវិញ នូវទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនោះ ។

គួរបញ្ជាក់តាមប្រវត្តិសាស្ត្រដែលលើកឡើង ដោយកូរ៉េខាងត្បូងថា នៅក្នុងឆ្នាំ ១៩០៥ យោធាចក្រពត្តិនិយមជប៉ុន បានដាក់បញ្ចូលប្រជុំកូនកោះ នេះជាខេត្តរបស់ខ្លួន តែក្រោយមកប្រទេសកូរ៉េខាងត្បូង បានគ្រប់គ្រងវិញចាប់តាំងពីឆ្នាំ១៩៥៤ នៅពេលដែលប្រទេសនេះបាន ឈរជើងការពារព្រំដែន នៅទីនោះ ៕

 

·        ព៌តមានអន្តរជាតិទី១៤: យោធាអ៊ុយក្រែន ព្រមានអំពីផែនការវាយប្រហារ របស់ពួកឧទ្ទាម

Tuesday, 05 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ដូណេតស៍៖ យោធាអ៊ុយក្រែន បានធ្វើការព្រមានចំពោះផែនការវាយប្រហាររបស់ពួកឧទ្ទាម ដែលបានគ្រប់គ្រងទីក្រុងនេះ ដោយពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួន ដាក់ពង្រាយនៅតាមដងផ្លូវ មានចំនួនតិចជាងមុន ហើយបណ្ដាមេដឹកនាំរបស់ពួកគេ ត្រូវបានផ្អាកការចេញមុខជាសាធារណៈ។

យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នេះ ដោយយោងតាមសេចក្ដីរាយការណ៍ ផ្លូវការមួយថា ក្រុមមន្រ្តីសន្ដិសុខរដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា ពួកគេបានរៀបចំ សម្រាប់ការរំលោភបំពានដ៏ធំមួយ ទៅលើតំបន់ដូណេតស៍។

នៅផ្នែកខាងក្នុងទីក្រុង បញ្ហាគ្រាប់ផ្លោង បានជំរុញឲ្យប្រជាពលរដ្ឋមួយចំនួនធំ បង្ខំចិត្តឲ្យទៅរស់នៅ ក្រោមដី និងបន្ទប់ក្រោម ដីពាក់កណ្តាល ដើម្បីគេចពីគ្រាប់ផ្លោង។ ចំណែកនៅក្នុងអគាររដ្ឋាភិបាល មានស្ត្រីរាប់សិបនាក់រួមទាំងកុមារ ដេកនៅលើ កម្រាលឥដ្ឋ នៅលើដី ដើម្បីជាជម្រកគេចពីអំពើហិង្សានេះ៕

 

·        ព៌តមានអន្តរជាតិទី១៥: អ៊ីស្រាអែល និង ប៉ាឡេស្ទីន ជួបចរចាគ្នានៅអេហ្ស៊ីប ដើម្បីកិច្ចព្រមព្រៀង ៧២ម៉ោង

Tuesday, 05 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

គែរ ៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ភាគីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដែលរួមមានក្រុមហាម៉ាស់ នៅក្នុងនោះដែរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ៧២ម៉ោង គិតចាប់ពីម៉ោង ៨ព្រឹកតទៅ ដើម្បីហេតុផលនៃជំនួយមនុស្សធម៌ទៅកាន់ជនរងគ្រោះ ព្រមការបញ្ជូន ជនជាតិប៉ាឡេស្ទីន ត្រឡប់ទៅកាន់លំនៅដ្ឋាន របស់ពួកគេវិញ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៥ ខែសីហា នេះថា តំណាង របស់អ៊ីស្រា អែល  និង ប៉ាឡេស្ទីន បានជួបពិភាក្សាគ្នានៅទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប ដែលកន្លងមក ប្រទេស មជ្ឈិបូព៌ាមួយនេះ បានដើរតួនាទីជាអ្នកសម្របសម្រួលឲ្យ ប្រទេស អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បញ្ឈប់សង្គ្រាមរវាងគ្នា។

ទោះបីជាមកដល់ព្រឹកថ្ងៃអង្គារនេះ កិច្ចព្រមព្រៀងសន្តិភាព បានអនុវត្តន៍ដោយរលូនដ៏ដោយ ប៉ុន្តែភាគី ជម្លោះ ទាំងពីរ នៅតែមានមន្ទិលចំពោះគ្នាទៅវិញទៅមក ហើយខាងអ៊ីស្រាអែល អ្នកនាំពាក្យ រដ្ឋាភិបាល លោក ម៉ាក រីហ្គេវ បាននិយាយថា "អ្នកដែលទទួលខុសត្រូវនោះ គឺ ក្រុមហាម៉ាស់។ យើងបានព្រមព្រៀងនេះ ដោយភ្នែកកំពុងសម្លឹងមើលទាំងគូ ព្រោះយើង ធ្លាប់បានទទួលការក្បត់ សន្យាជាច្រើនដងមកហើយ។”

ដោយឡែកអ្នកនាំពាក្យក្រុមហាម៉ាស់លោក អូសាម៉ា ហាមដាន វិញបានថ្លែងមិនសូវខុសពី អ៊ីស្រាអែល ប៉ុន្មានទេ គឺ "យើងសង្ឃឹមថាពួកគេអាចអនុវត្តន៍វាបាន ហើយប្តេជ្ញាថានឹង បញ្ឈប់ ការបាញ់ប្រហារគ្នា។ លុះត្រាណាតែអ៊ីស្រាអែលអនុវត្តន៍ តាមកិច្ចព្រមព្រៀងបាន នោះទើប ជាអ្វីដែលល្អសម្រាប់ប៉ាឡេស្ទីន។”

គួរបញ្ជាក់ថា ព័ត៌មានពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាខាងលើនេះ បានកើតស្របពេលនៃការ ប្តេជ្ញា របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ថា នឹងបញ្ចប់ ប្រតិបត្តិការ យោធា បោសសម្អាតក្រុមហាម៉ាស់នៅតំបន់ហ្គាសា ក្រោយពីមានជន ស៊ីវិលប៉ាឡេស្ទីន ជិត ២ពាន់នាក់ ស្លាប់ និង ១ម៉ឺននាក់របួស ព្រមទាំងការ ថ្កោលទោសយ៉ាង ចាស់ដៃពីសហគមន៍អន្តរជាតិនោះ ៕

 

·        ព៌តមានអន្តរជាតិទី១៦: ជនជាតិប៉ាឡេស្ទីន ១.៨៦៨នាក់ស្លាប់, ជិតមួយម៉ឺននាក់ របួស ក្នុងជម្លោះ នៅហ្គាសា

Tuesday, 05 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ បើគិតមក ដល់ថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ ២០១៤ នេះ ជនជាតិប៉ាឡេស្ទីន ប្រមាណ ១.៨៦៨នាក់ ហើយ បានស្លាប់ក្នុងសង្គ្រាមរយៈពេល ២៨ថ្ងៃនៅតំបន់ហ្គាសាស្ទ្រីព រវាង អ៊ីស្រាអែល និង ក្រុមហាម៉ាស់ ស្របពេលដែលជនស៊ីវិល ៩.៤៧០នាក់ទៀតរងរបួស។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ នេះទៀតថា ក្រៅពីការស្លាប់របស់ ជនស៊ីវិល ប៉ាឡេស្ទីន ជាច្រើននាក់នោះ ហេដ្ឋារចនាសម្ព័ន្ធរបស់ តំបន់ហ្គាសា មាន លំនៅដ្ឋាន មន្ទីរពេទ្យ ផ្សា និង សាលារៀន ជាដើម បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារ តែវាយប្រហារដោយគ្រាប់ផ្លោង និង មីស៊ីល ដែលបាញ់ចេញពីរថក្រោះ និង យន្តហោះចម្បាំង អ៊ីស្រាអែល ។

 

·        ព៌តមានអន្តរជាតិទី១៧: រុស្ស៊ី ចាប់ផ្តើមសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ

Monday, 04 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានចាប់ផ្តើម សមយុទ្ធយោធាទ័ពអាកាស ទ្រង់ទ្រាយធំរបស់ខ្លួន ដោយមានការចូលរួ មទំាងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បំាង ដើម្បីធ្វើឲ្យប្រសើរឡើង កិច្ចសហប្រតិបត្តិការ រវាងក្រុមអាកាសចរណ៍ និងប្រព័ន្ធការពារ ដែនអាកាសរបស់ខ្លួន ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើង របស់អ្នកនាំពាក្យកងកម្លំាងអាកាស រុស្ស៊ីលោក អ៊ីហ្គ័រ លីមម៉ូវ ប្រាប់អ្នកសារព័ត៌មានថា«ការហឹ្វកហាត់នេះ នឹងមានការចូលរួម ពីយន្តហោះមកពីកម្លំាងអាកាសចរណ៍ចំនួន ១០០កន្លែងខុសៗ គ្នា ដោយមានយន្តហោះដូចជា យន្តហោះប្រភេទចម្បាំង Su-27, MiG-31 យន្តហោះប្រភេទទម្លាក់គ្រាប់បែកSu-24 និងឧទ្ធម្ភាគចក្រប្រភេទ Mi-8, Mi-24 និងMi 28N និងយន្តហោះជាច្រើនប្រភេទ ទៀត»

លោកបានបន្ថែមថា ការហ្វឹកហាត់នេះ ជាព្រឹត្តិការណ៍លើកដំបូងហើយ នៅលើទឹកដីរុស្ស៊ី នៅមូលដ្ឋាន យោធាចំនួន ០៣ រួមមាន នៅភាគខាងលិច ភាគកណ្តាល និងនៅភាគខាងត្បូងប្រទេស ។

នៅក្នុងសមយុទ្ធនោះ យន្តហោះចម្បំាង នឹងបាញ់សាកល្បងអាវុធ មកលើទីតំាងទំាងនៅលើដី និង អាកាស ហើយក៏ជាការដឹកនាំសមយុទ្ធពិត និងជាការចាប់ផ្តើមប្រព័ន្ធអេឡិចត្រូនិច របស់មីស៊ីល ប្រឆំាងយន្តហោះ នៅមូលដ្ឋានយោធា Ashuluk ស្ថិតនៅភាគខាងត្បូងតំបន់ អាសត្រាខាន់។ នេះបើ តាមសារព័ត៌មានរុស្ស៊ី អាយតាតាស ដែលបានដកស្រង់សម្តីរអ្នកនាំពាក្យរូបនេះ ៕