សាកលវិទ្យាល័យការពារជាតិ

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១៨ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សាកលវិទ្យាល័យការពារជាតិ

មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៏

ឯកសារ​ និង បណ្ណាល័យ

 

ពត៌មានជាតិ​ និងអន្តរជាតិ

ពីថ្ងៃទី​១៨ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤

 

 

ប្រមូល​ និងរៀបចំដោយៈ​ វរសេនីយ៍ត្រី​ សេង​ តារាវុឌ្ឍ     

 

 

1. ពត៌មានជាតិ

·      ពត៌មានជាតិទី១: ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត នាំយកម៉ាស៊ីនកុំព្យូទ័រ ៣០គ្រឿង ប្រគល់ជូន សាកលវិទ្យាល័យការពារជាតិ

Friday, 22 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ភ្នំពេញ៖ នៅសាកល វិទ្យាល័យការពារជាតិ ក្នុងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត និងក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បាននាំយកកុំព្យូទ័រ ចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ប្រគល់ជូន សាកលវិទ្យាល័យការពារជាតិ សម្រាប់បំពាក់ តាមការិយាល័យ បម្រើការងារ និងបណ្ណាល័យ ក្នុងសាកលវិទ្យាល័យ ។

នៅក្នុងឱកាស ប្រគល់ទទួលសម្ភារៈខាងលើ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ការពារជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ កុំព្យូទ័រ ទាំងនេះដល់សាកលវិទ្យាល័យ ដើម្បីបានបំពាក់ឲ្យ ការិយាល័យបម្រើការងារ ក្នុងសាកលវិទ្យាល័យ ក៏ដូចជា បំពាក់បន្ថែមក្នុងបណ្ណាល័យ សម្រាប់សិស្សនិស្សិត និងសិក្ខាកាមនានា បានអនុវត្តផ្ទាល់លើឯកទេសព័ត៌មានវិទ្យា ស្រប តាមការវិវត្តន៍ ឥតឈប់ឈររបស់ ពិភពលោកនៃផ្នែកទំនើបកម្ម បច្ចេកទេសព័ត៌មានវិទ្យា ។

គួររំលឹកផងដែរថា សាកលវិទ្យាល័យការពារជាតិ ដើមឡើយនៅក្នុងឆ្នាំ១៩៩៥ ជាសាលាភាសា អង់គ្លេស កងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ច ក្នុងការហ្វឹកហ្វឺនបំប៉ន ភាសាអង់គ្លេស ដល់យោធិននៃកងយោធពលខេមរភូមិន្ទ លើចំណេះដឹង ភាសាកម្រិតបឋម ។

ក្រោយមកនៅឆ្នាំ១៩៩៦ ដោយមាន តម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ភាសា បរទេសកាន់តែទូលំទូលាយ និងភាពរីកចម្រើន របស់កងយោធពខេមរភូមិន្ទផងនោះ ក្រសួងការពារជាតិ ក៏បានសម្រេច ប្តូរឈ្មោះសាលាទៅ ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនភា សាបរទេស ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអន្តរជាតិ លើវិស័យយោធា ។

ដោយមើលឃើញ នូវភាពរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិលើវិស័យយោធា នៅក្នុងតំ បន់ ក៏ដូចជា នៅលើសាកលលោក ជាពិសេស ក្រោមការដឹកនាំប្រកបរបស់ សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០០៦ ក្រសួងការពារជាតិ បានសម្រេចបង្កើត ទៅជាសាកលវិទ្យាល័យ ការពារជាតិ ដោយមានហាវិទ្យាល័យ ចំណុះផ្សេងៗ ក្នុងនោះរួមមាន មហាវិទ្យាល័យ បញ្ជាការ សេនាធិការ មហាវិទ្យាល័យ យុទ្ធសាស្រ្តការពារជាតិ មហាវិទ្យាល័យភស្តុភារ-ហិរញ្ញវត្ថុ មហាវិទ្យាល័យ ព័ត៌មានវិទ្យា មហាវិទ្យាល័យចិត្តសាស្ត្រ និងមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម និងភាសា៕

 

·      ពត៌មានជាតិទី២: ឯកឧត្តម ​ទៀ បាញ់ ​ជួប​មេបញ្ចាការ​កង​ទ័ព​ជើង​គោក​អាមេរិក​

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រក្រសួង​ការពារជាតិ http://www.mod.gov.kh

ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​ និង​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​មេបញ្ជាការ​កង​ទព័​ជើង​គោក​នៃ​ខ.ភ.ម​រួម​មក​ឯ.ឧ​ ​នាយឧត្តមសេនីយ៍ វិន សេនប្រូក​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីភិច​ ក៏​បាន​​ចូល​ជួប​សំដែង​ការ​គួរ​សម​ ឯកឧត្តម ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បន្ត​ទៀត​​ កាល​ពី​រសៀល​ថ្ងៃទី​២០​ ខែសីហា។​

នៅ​ក្នុង​ជំនួប​សន្ទនា​ នា​ឱកាស​នោះ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​ទៀ បាញ់ ​បាន​សំដែង​ការ​​ស្វាគមន៍​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ​ឯ.ឧ ​វិន សេនប្រូក​ នៅ​កម្ពុជា​ ព្រម​ទាំង​បាន​ចាត់​ទុក​តំណើរ​​ទស្សនកិច្ច​នេះ​ថា៖​ បាន​នាំ​មក​នូវ​ការ​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​២​​អោយ​​បាន​ល្អ​ប្រសើរ។​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ទៀត​ថា៖​ តំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ​និង​ជួយ​ជំរុញ​អោយ​កិច្ចការ​ទាំង​ឡាយ​ដែល​កង​ទ័ព​​ទាំង​២​ បាន​សហការ​ជា​មួយ​គ្នា​កន្លង​មក​ អោយ​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន​ ដែល​សម្មិផល​ទាំង​អស់​​នោះ ​បាន​កំពង់​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​សកម្ម​។​ ឯកឧត្តម​ ទៀ បាញ់ ​ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​នៃ​​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ ដែល​កង​ទ័ព​សហរដ្ឋ
​អាមេរិក​បាន​ជួយ​ដល់​ខ.ភ.ម​ នា​ពេល​កន្លង​មក​​ដូច​ជា​ការ​ហ្វឹក​ហ្វឺន​ សន្តិ​សុខ​លំហរ​សមុទ្រ​ រួម​​ទាំង​​សៀវ​ភៅ​​ការពារជាតិ​ ដែល​ជា​បន្ទាត់​​នយោបាយ​មួយ​ នៃ​វិស័យ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្រៅ​ពី​ការ​លើក​ឡើង​ជុំវិញ​កិច្ច​​សហប្រតិបត្តិ​​ការ​ រវាង​កង​ទ័ព​ទាំង​២​កម្ពុជា​-​អាមេរិក​ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​ក៏​បាន​ជំរាប​ជូន​​ប្រតិភូ​អំពី​ការ​រៀប​ចំ​ បញ្ជូន​កំលាំង​ខ.ភ.ម​ ទៅ​កាន់​សធារណរដ្ឋ​អាហ្រិក​កណ្តាល​ នៅ​ពេល​ខាង​មុខ​នេះ ​ដើម្បី​បំពេញ​បេសកកម្ម​ ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីនោះ​។​

មាន​មតិ​ឆ្លើយ​តប​វិញ​ឯកឧត្តម​ វិន សេនប្រូក​ បាន​មាន​ប្រសាសន៍​ថា៖​ ដំណើរ​ទស្សនកិច្ច​របស់​​ប្រតិភូ​កង​ទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​នា​ពេល​នេះ​ មាន​សារៈ​សំខាន់​ ដែល​បាន​ចូល​រួម​​​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង២​កម្ពុជា​-​អាមេរិក​ ដែល​អាច​មើល​ឃើញនឹង​​យោគ​យល់​គ្នា​លើ​វិស័យ​​ផ្សេងៗ​​។​ ឯកឧត្តម​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​រវាង​កង​ទ័ព​ប្រទេស​ទាំង២​ នា​​ពេល​កន្លង​មក ​ព្រម​ទាំង​បាន​សន្យា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​លើ​វិស័យ​ផ្សេងៗ​បន្ត​ទៀត​ ឯកឧត្តម​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​កម្ពុជា​ ដែល​បាន​បន្ត​បញ្ជូន​កង​កំលាំង​ថែ​រក្សា​សន្តិភាព​​ ​ទៅ​​បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភា​ព​នៅ​បរទេស។   

 

·     ពត៌មានជាតិទី៣: លោកឧត្តមនាវីទោ ទៀ សុខា បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរនាវា

Wednesday,20 August 2014 ដកស្រង់ពីគេហទំព័របញ្ជាការដ្ឋានកងទ័ពជើងទឹក http://www.navy.mil.kh/

 

 

នៅទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររាម ខេត្តព្រះសីហនុ នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹក នៃកងយោធពលខេម រភូមិន្ទចំនួន១០នាក់បានបញ្ចប់វគ្គហ្វឹក ហ្វឺនបំប៉នជំនាញបើកបរនាវាមាន​រយៈ ពេល៣០ថ្ងៃ ពីថ្ងៃទី២២ ខែកក្កដា ដល់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៤ ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមនាវីទោ ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរ​​មុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងឯកឧត្តម នាយឧត្តម​នាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ​សន្តិសុខ​លម្ហមុទ្រ          ព្រមទាំមានការចូលរួមពីឯកឧត្តម អស់លោក អង្គភាពពាក់ព័ន្ធសរុប ជាង ១០០ នាក់ ។ ក្នុងរបាយការណ៍បិទវគ្គហ្វឹកហ្វឺនដែលអានដោយលោកវរនាវីឯក ថៃចន្ថា ប្រធានការិយាល័យហ្វឹកហ្វឺនគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអោ យដឹងថា វគ្គហ្វឹក ហ្វឺននេះ ចាប់ដំណើរការពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៤ មាន សិក្ខាកាមចំនួន ១០នាក់ មកពីទីបញ្ជាការជួរមុខ ០៦ នាក់កងនាវាប្រដេញលេខ៧ ០២នាក់  កងនាវាល្បាតលេខ៦ ចំនួន ០២នាក់ សិក្សាតាមខ្លឹមសារមេរៀន -ជំនាញបើកបរនាវាថ្នាក់ នាវឹកភាព -បច្ចេកទេស បើក បរនាវាទន្លេ និងសមុទ្រ -វិធីសាស្ត្របត់បែននាវាដើម្បីសង្គ្រោះ -បើកបរនាវាចេញ ប្រតិបត្តិការចេញ.ចូលផែ+តាមផ្លូវ -ច្បាប់នាវាចរទន្លេ+សមុទ្រនៃខ.ភ.ម ជំពូក២ (ចៀស+វ៉ាគ្នា) -ច្បាប់នាវាចរទន្លេ+សមុទ្រ(ភ្លើង+សញ្ញា) -អត្ថន័យទង់ជាតិ A ដល់ Z និងភ្លើងសញ្ញា, ភ្លើងសម្រាប់លេខនីមួយ -អនុវត្តពីវិធីលើកទង់ដៃលើនាវា -អនុវត្តពីវិធីចង​ទង់សញ្ញាលើនាវា -អនុវត្តពិវិធីវ៉ៃភ្លើងសញ្ញាលើនាវា ។ ឆ្លងកាត់ការរៀនសូត្ររយៈពេល ៣០ថ្ងៃ កន្លងទៅ ការខិតខំប្រឹងប្រែងរៀនសូត្រ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត លទ្ធផល ទទួលបានគួរជាទីមោទនៈ ក្នុងនោះ សិក្ខាកាមចំនួន ០៧រូប ទទួលបាននិទ្ទេសល្អ និងសិក្ខា កាម ០៣រូបទទួលបាន និទ្ទេសល្អបង្គួរ ។​

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សុខា ក៏បានប្រគល់លិខិតបញ្ជាក់ការសិក្សា ដល់សិក្ខា ទាំង ១០រូប ជាបន្តបន្ទាប់ ។            ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម ទៀ សុខា បានវាយតម្លៃខ្ពស់ ចំពោះ ការខិតខំរៀនសូត្រ របស់អស់ លោកដែលជាសិក្ខាកាមមកពីបណ្តាអង្គភាពនានាក្នុងកង​ទ័ព ជើងទឹក ក៏ដូចជា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៏បានយកអស់កម្លាំងកាយកម្លាំងចិត្ត ពុះពារការលំបាកគ្រប់បែបយ៉ាង ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនា ពេលបញ្ចប់វគ្គនាពេលនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា វគ្គហ្វឹកហ្វឺននិមួយៗ បានបញ្ចប់ ដោយជោគជ័យ ដោយបានការគាំទ្រ និងជួយឧបត្ថម្ភ ទាំងសំភារៈ ថវិកា ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងការ​ពារជាតិ អគ្គបញ្ជាការ ឯកឧត្តមមេបញ្ជា ការកងទ័ពជើងទឹក បានធ្វើអោយវគ្គហ្វឹកហ្វឺន​និមួយៗប្រកបដោយជោគជ័យ ដែលមានរយៈពេលវែងនិងខ្លីជាការពិតប្រទេសមាន​សុខ​សន្តិភាព បង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាង ដល់កងទ័ពធ្វើការហ្វឹកហ្វឺន ជាក់ស្តែង ទាំងទ្រឹស្តី និង នៅលើទីលាន ។ ឯកឧត្តមបន្តទៀតថា ការងារ បើកបរនាវា មានសារៈ​សំខាន់​ណាស់ក្នុងកងទ័ពជើងទឹក សម្រាប់បញ្ជានាវា និងប្រើប្រាស់ឧបករណ៍ សម្ភារៈបច្ចេក​ទេសលើនាវា នាសម័យទំនើបបច្ចុប្បន្ននេះ ហើយឯកឧត្តមសង្ឃឹម ថា វគ្គក្រោយៗនឹងមាន ការរីកចម្រើនជាងវគ្គមុនៗទៀតផងដែរ ៕

 

 

 

·      ពត៌មានជាតិទី៤: កងទ័ពភូមិន្ទថៃ ជួបសំណេះសំណាលថ្នាក់ដឹកនាំ យោធភូមិភាគទី៥

Tuesday, 19 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាត់ដំបងៈ ប្រតិភូកងទ័ពភូមិន្ទថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ុរាវ៉ាច ប៊ុតវង្ស មេបញ្ជាការមជ្ឈមណ្ឌលសម្រប សម្រួល ប្រទេសជិតខាង និងនាយទាហានកងទ័ពភូមិន្ទថៃជាច្រើននាក់ បានអញ្ជើញជួបសម្តែងការគួរសម និងសំណេះ
សំណាលជាមួយថ្នាក់ដឹកនាំ យោធភូមិភាគទី៥ កាលពីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានយោធភូមិភាគ ក្រុងបាត់ដំបង។ អញ្ជើញមានវត្តមានទទួលប្រតិភូ មជ្ឈមណ្ឌលសម្របសម្រួលប្រទេសជិតខាង នៃកងទ័ពភូមិន្ទថៃនាឱកាស នោះផងដែរ មានលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥  អស់លោក មេបញ្ចាការរង យោធភូមិភាគ នាយទាហានជាច្រើនរូបផងដែរ។

ក្នុងមតិស្វាគមន៍ និងសេចក្តីរាយការណ៍សង្ខេប របស់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង សម្តែងនូវភាពរាក់ទាក់បំផុត ក្នុង ដំណើរជួបសំណេះសំណាល របស់ប្រតិភូកងភូមិន្ទថៃ នៅលើទឹកដី ភូមិសាស្រ្តយោធភូមិភាគទី៥ ព្រមទាំងបានបញ្ជាក់ផងដែរ ពីសារសំខាន់ និងអត្ថប្រយោជន៍ដ៏មានតម្លៃ ក្នុងសកម្មភាពនៃការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំង នៃប្រទេសទាំង២ ដែលបានធ្វើការទំនាក់ទំនងល្អជារៀងរហូតមក ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ បានធ្វើការជម្រាបជូនពីសកម្មភាព និងភាពរីកចម្រើននាំការវិវត្តន៍ឈានទៅមុខ របស់កងយោពលខេមរភូមិន្ទ ពិសេសនៅភូមិភាគទី៥ ក្រោមការឧត្ថមគាំទ្រដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចគិតិ្តព្រឹត្តបណ្ឌិត បានធ្វើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ មានលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការបំពេញតួនាទីភារកិច្ចបានល្អប្រសើរ។

លោក ប៊ុន សេង បានលើកឡើង ដោយបានគូសបញ្ជាក់ និងបានចាត់ទុកថា ដំណើរទស្សនកិច្ច និងជួបសំណេះសំណាល របស់ប្រតិភូមជ្ឈមណ្ឌល សម្របសម្រួលប្រទេសជិតខាង នៅយោធភូមិភាគទី៥នាពេលនេះ ពិតជាបាននាំមកនូវការរីក ចម្រើន សម្រាប់កងទ័ព នៃប្រទេសទាំង២ កម្ពុជា ថៃ ។

ដោយឡែកកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងថៃ រយៈពេលកន្លងមកនេះ យោធភូមិភាគទី៥
កម្ពុជា បានធ្វើការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ និងយោធភូមិទី១ថៃ មកទល់ពេលនេះ បានឈានចូលដល់លើកទី២២ហើយ និងត្រៀមធ្វើការប្រជុំបន្តទៀត លើកទី២៣ នៅក្នុងប្រទេសថៃនាពេលខាងមុខ។

ក្នុងនាមមេបញ្ជាការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានធ្វើការគូសបញ្ចាក់ពីតួនាទី ភារកិច្ចរបស់កង យោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងជាគ្រឹះរឹងមាំ នៃប្រទេសជាតិមាតុភូមិ សម្រាប់ថ្ងៃអនាគត។

មានប្រសាសន៍ឆ្លើយតបវិញ នាខណៈនោះ ប្រតិភូកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក ស៊ុរាវ៉ាច ប៊ុតវង្ស ក្នុងនាម មេបញ្ជាការមជ្ឈមណ្ឌល សម្របសម្រួលប្រទេសជិតខាង កងទ័ពជើងគោកថៃ បានសម្តែងនូវការទឹកចិត្តសប្បាយរីករាយ បំផុត ចំពោះភាពទំនាក់ទំនងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ព្រមទាំងបានជម្រាបជូនផងដែរ អំពីភារកិច្ច របស់មជ្ឈមណ្ឌល សម្របសម្រួលប្រទេសជិតខាង ដែលមាន៤ប្រទេស គឺប្រទេសកម្ពុជា ឡាវ ភូមា និងប្រទេសម៉ាឡេស៊ី ក្នុង នោះភាគីថៃ បានលើកសរសើរបញ្ជាក់ពីភាពរីកចម្រើន របស់កងយោធពលខេមរភូមិន្ទ ពិសេសនៅទូទាំងយោធភូមិភាគទី៥ និងបានបញ្ជាក់ពីប្រវត្តិសាស្រ្ត តស៊ូសហការ រវាងកម្លាំងនៃប្រទេសទាំង២ កម្ពុជា ថៃ ដែលកន្លងមក បានរួមចំណែកក្នុងកិច្ចការងារ សាមគ្គី សហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ។

លោកឧត្តមសេនីយ៍ឯក ស៊ុរាវ៉ាច ប៊ុតវង្ស បានមាប្រសាសន៍ ដោយសង្កតធ្ងន់ ចំពោះកងកម្លាំងទាំង២ភាគីកម្ពុជា ថៃ ត្រូវបន្ត ប្រពៃណីល្អបន្ថែមទៀត ក្នុងកិច្ចសហការ ដែលយើងធ្លាប់មានកន្លងមក ព្រមទាំងបានសម្តែង នូវទឹកចិត្តរីរាយយ៉ាងខ្លាំង ចំពោះកងកម្លាំង នៃយោធភូមិភាគទី៥ ដែលក្នុងនោះបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងទាំងពីរ កម្ពុជា ថៃ ក៏ដូចជានៅតាមបណ្តោយព្រំដែន ជាប្រទេសជិតខាង ពិសេសកិច្ចសហការ នៃការប្រជុំរួមគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគ RBC រវាងយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលមកទល់ពេលនេះ បានឈាន ដល់លើកទី២២ ហើយក៏ជាមោទនៈបំផុត សម្រាប់កងទ័ពទាំងពីរ កម្ពុជា ថៃ ។ ជាមួយគ្នានោះដែរ ក៏មានការជូនកាដូ អនុស្សាវរីយ៍ទៅទៅមក និងថតរូបរួមគ្នាជាអនុស្សាវរីយ៍ផងដែរ៕

 

 

 

·      ពត៌មានជាតិទី៥: ផ្សព្វផ្សាយសភាពការណ៍ថ្មី ការងារអប់រំចិត្តសាស្រ្ត នៅយោធភូមិភាគទី ៥

Monday, 18 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាត់ដំបងៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នាយឧត្តមសេនីយ៍ផ្កាយមាស ៤ លោក នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍ថ្មី លក្ខន្តិកៈទូទៅរបស់កងយោធពល ខេមរៈភូមិ្ទ ជូនដល់នាយទាហានក្នុងអង្គភាពបញ្ជាការដ្ឋាន យោធភូមិភាគទី៥ ដោយមាននាយទាហានចូលរួមប្រមាណ ២៧០ នាក់ ក្នុងគោលបំណង លើកកម្ពស់ស្មារតី និងឆន្ទៈទទួលខុសត្រូវ អនុវត្ត និងបំពេញភារកិច្ចបានយ៉ាងម៉ឺងម៉ាត់ និងគោរពបទបញ្ជារបស់ ថ្នាក់លើ ដែលជាការកាត់បន្ថយ រាល់សកម្មភាព នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ព្រមទាំងបានចូលរួមយ៉ាងសកម្មលើការងារកសាងអង្គភាព ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ ក្នុងនោះ ក៏មានការចូល រួមពីអស់លោក អគ្គនាយករង នាយកទីចាត់ការ ឃោសនាព័ត៌មានអគ្គបញ្ជាការ មេបញ្ជាការរងកងទ័ពជើងគោក នាយក នាយកដ្ឋាន ចំណុះក្រសួងការពារជាតិជាច្រើនរូបផងដែរ ។

នៅក្នុងមតិស្វាគមន៍ និងសុន្ទរកថា របស់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានលើកឡើង ដោយបានចាត់ទុកថា ការអញ្ជើញផ្សព្វ ផ្សាយ និងសំណេះសំណាល របស់លោកនាយឧត្តមសេនីយ៍ នាង ផាត ពិតជាមានសារៈសំខាន់ ដែលបានផ្តល់នូវគ្រប់ទស្សនៈ និងភាពយល់ដឹងបន្ថែមទៀត ទៅលើសភាពការណ៍វិវត្តន៍របស់ជាតិ និងអន្តរជាតិ តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នាដំណាក់កាលបច្ចុប្បន្ន ដើម្បីជាមូលដ្ឋាន និងយក ទៅផ្សព្វផ្សាយដល់យោធិន នៅក្រោមឱវាទ បានយល់កាន់តែច្បាស់ ។

ថ្លែងទៅកាន់នាយទាហាន នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញ ការងារជាប្រវត្តិសាស្រ្ត ក្នុងភារកិច្ចបម្រើជាតិមាតុភូមិ កសាងអង្គភាព ការហ្វឹកហ្វឺនរៀនសូត្រ ដល់កម្លាំង និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន ពិសេស ការចូលរួមជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាកផងដែរ ។

រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានធ្វើបទឧទ្ទេសនាម ផ្តល់ជូនដល់នាយទាហានទាំងអស់ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដោយបានលើកឡើង អំពីសភាពការណ៍ទូទៅ ដែលកំពុងមានវិបត្តិនៅកម្ពុជា និងភាពរីកចម្រើនជាបន្តបន្ទាប់ រួមនឹងសភាពការណ៍ប្រែប្រួលថ្មីៗ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់ និងនៅលើពិភពលោក ជាពិសេស សភាពការណ៍ជាតិ ដែលកើតឡើង ក្រោយជំនួបចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានអាសនៈនៅក្នុងសភា កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកថ្មីៗនេះ ។ លោក នាង ផាត បានលើកឡើងថា សភាពការណ៍ នៅលើសកលលោកនាពេលថ្មីៗនេះ ចំពោះជម្ងឺឆ្លង គ្រោះមហន្តរាយផ្សេងៗ និងការរំជួយដី ឧប្បទ្ទវហេតុជាច្រើនទៀត ។

លោកឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី សហការណ៍ជាមួយស្ថាប័ននានា និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនកិច្ចទំនាក់ទំនងអន្តរជាតិ ហើយនៅក្នុងឆ្នាំ២០១៤នេះ គឺជាឆ្នាំចុងក្រោយ ក្នុងការអនុវត្តន៍ផែនការកែទម្រង់ ៥ ឆ្នាំ  ដែលនៅក្នុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ផងដែរ ៕

 

 2. ពត៌មានអន្តរជាតិ

·      ព៌តមានអន្តរជាតិទី១: យូអិន៖ ចាប់​តាំងពី​ខែមីនា ឆ្នាំ២០១១ មនុស្ស​ស្លាប់​ជាង ១៩១ពាន់នាក់
នៅ​ស៊ីរី

Friday, 22 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្សឺណែវ៖ មនុស្សជាង ១៩១ពាន់នាក់ ត្រូវបានសម្លាប់នៅចន្លោះខែមីនា ឆ្នាំ២០១១ មកដល់ចុងខែមេសា ឆ្នាំ២០១៤ នេះបើយោងតាមការសិក្សាមួយ របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០១៤។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ រាយការណ៍ឱ្យដឹងថា ដោយយោងតាម ការវិភាគចុងក្រោយបំផុត របស់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្ស (OHCHR) បានកត់ត្រាថា ការស្លាប់ដែលទាក់ទងនឹងជម្លោះ នៅក្នុងប្រទេសស៊ីរីនេះ មានចំនួន ១៩១.៣៦៩ នាក់នៅក្នុងអំឡុងពេលនោះ។

ការិយាល័លសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនខាងលើនេះអ្នកវិភាគមិនអាច បែងចែកថាតើ ចំនួនប៉ុន្មានជាយុទ្ធជន និងប៉ុន្មានជាជនស៊ីវិលនោះទេ។ បើទោះបីជារបាយការណ៍នេះ បានបញ្ជាក់ថា ចំនួនសរុបនេះ គឺមិនមែនជាចំនួនពេញលេញ នៃការសម្លាប់នោះ ទេ ទាក់ទងនឹងជម្លោះសម្លាប់រង្គាល នៅក្នុងប្រទេសស៊ីរីមួយនេះក៏ដោយ។

ចំនួននេះជាតួលេខដ៏ធំបំផុត នៃការសម្លាប់ចងក្រងជាឯកសារ ត្រូវបានកត់ត្រាទុកក្នុងអភិបាលក្រុង ដាម៉ាស ជនបទមានចំនួន ៣៩.៣៩៣នាក់ ជាមួយនឹងតួលេខខ្ពស់បំផុត ត្រូវបានកត់ត្រាក្នុងទីក្រុង អាឡេប៉ូ ចំនួន ៣១.៩៣២នាក់ ទីក្រុងហូម ចំនួន ២៨.១៨៦នាកើ និងទីក្រុង អ៊ីដលីប ចំនួន ២០.០៤០នាក់ ទីក្រុងដារ៉ា ចំនួន ១៨.៥៣៩នាក់ និងទីក្រុងហាម៉ា ១៤.៦៩០នាក់។

ក្នុងនោះដែរចំនួន ៨៥,១ ភាគរយនៃជនរងគ្រោះ ដែលបានចងក្រងជាឯកសារ រហូតមកដល់ពេលនេះ មនុស្សប្រុស និង ៩,៣ភាគរយ ជាមនុស្សស្រី ខណៈពេលដែលចំនួន ៥,៦ភាគរយ ទៀតមិនបានកត់ត្រាបង្ហាញពីភេទ របស់ជនរងគ្រោះទេ។

ការសម្លាប់អនីតិជនចំនួន ៨.៨០៣នាក់ ក្នុងនោះរួមមាន ២.១៥៦នាក់ជាកុមារដែលមានអាយុក្រោម ១០ឆ្នាំត្រូវបានចងក្រងជាឯកសារ រហូតមកដល់ពេលនេះ ហើយសរុបចំនួនពិតប្រាកដ គឺទំនងជាខ្ពស់ ជាងនេះ ដែលត្រូវបានឱ្យដឹងថា មានចំនួន ៨៣,៨ ភាគរយ នៃករណី អាយុជនរងគ្រោះ ត្រូវបានគេកត់ ត្រាទុករហូតមកដល់ពេលនេះ៕

 

·      ព៌តមានអន្តរជាតិទី២: អាម៉េរិក ប្រឹងប្រែងប្រមូលផ្ដុំកងទ័ព ប្រឆាំងក្រុម ISIL នៅអ៊ីរ៉ាក់

Friday, 22 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ រដ្ឋមន្ត្រីការពារជាតិ អាម៉េរិកលោក ឆាក់ ហាហ្គែល បានឱ្យដឹងនៅថ្ងៃ សុក្រនេះថា អាម៉េរិក កំពុងប្រមូលកងទ័ព វាយប្រហារផ្លូវអាកាស និងផ្តល់ជំនួយ យោធា ទៅកាន់អ៊ីរ៉ាក់ និងក្រុមឃឺដ ដែលបាននិង កំពុងប្រឈមមុខ ដាក់គ្នាជាមួយក្រុមសកម្មប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម និងកងកម្លាំងក្រុម ISIL

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នេះដោយ យោងតាមសម្ដី របស់លោក ហាហ្គែល នៅក្នុងសន្និសីទ សារព័ត៌មាន មួយឲ្យដឹងថា ជំនួយនេះ ជាការជួយដល់អ៊ីរ៉ាក់ ក្នុងការកាន់កាប់ឡើងវិញនូវទំនប់ ម៉ូស៊ុល ប្រសិនបើមានការ រំលោភបំពាន នឹងគំរាមជីវិតមនុស្សរាប់ពាន់នាក់ របស់អ៊ីរ៉ាក់ ក៏ដូចជាបុគ្គលិកអាម៉េរិក និងកន្លែងមួយចំនួនទៀត។

សហរដ្ឋអាម៉េរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ដែលបាន កើតឡើងនៅភ្នំស៊ីនចា។ លោកបានឱ្យដឹងថា ចំពោះមុខតម្រូវការមនុស្សធម៌ធ្ងន់ធ្ងរ គ្រប់ទីកន្លែងនៅ អ៊ីរ៉ាក់ សហរដ្ឋអាម៉េរិក បានកោតសរសើរភាពជាដៃគូ របស់ចក្រភពអង់គ្លេស កាណាដា បារាំង អ៊ីតាលី និងអូស្រ្តាលី រួមជាមួយនឹងអង្គការសហប្រជាជាតិក្នុងការជួយផ្ដល់ ជំនួយសង្គ្រោះទៅកាន់ប្រទេសនេះ។ "ខ្ញុំរំពឹងថានឹងមានប្រទេសកាន់តែច្រើន បោះជំហាន ទៅមុខជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀត នៅសប្តាហ៍ខាងមុខនេះ”។

លោក ហាហ្គែល បាននិយាយបន្ថែមទៀតថា ខណៈពេលនេះ កងទ័ពអាកាស និងជំនួយ ផ្សេងទៀត ត្រូវបានបង្កើតឡើង សម្រាប់កងកម្លាំងអ៊ីរ៉ាក់ និងក្រុមឃឺដ ដើម្បីវាយបកទៅ កងកម្លាំង ISIL វិញ។ ជាមួយការវាយប្រហារតាមអាកាស នឹងមិនគ្រប់គ្រាន់ទេ ដើម្បីលុបបំបាត់ អង្គការភេរវករពីអ៊ីរ៉ាក់នោះ។

 

·      ព៌តមានអន្តរជាតិទី៣: ហាម៉ាស់ ប្ដេជ្ញាសងសឹក បន្ទាប់ពីអ៊ីស្រាអែល សម្លាប់មេទ័ពខ្លួន ៣នាក់

Friday, 22 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ ចលនាក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ហាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានប្ដេជ្ញា សងសឹក បន្ទាប់ពីប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃដដែល បានទម្លាក់គ្រាប់សម្លាប់ ថ្នាក់ដឹកនាំយោធា របស់ខ្លួនចំនួន ៣នាក់ ដោយកងទ័ពផ្លូវអាកាស វាយប្រហារទៅ លើតំបន់ហ្គាសាស្រ្ទីព ក្នុងក្រុងរ៉ាហ្វា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នេះដោយយោង តាម សម្ដីរបស់អ្នកនាំពាក្យក្រុមហាម៉ាស់ បានឲ្យដឹងថា "យើងសន្យាចំពោះប្រជាជនរបស់ យើងថា យើងនឹង មិនចុះចាញ់ជាដាច់ខាត ដែលថាមេដឹកនាំទាំងបីនាក់ បានបូជាឈាមស្រស់ របស់ពួកគេ សម្រាប់ជា ប្រយោជន៍ដល់ប្រជាជនយើង ពួកគេបានបន្ថែមការសម្លាប់មេដឹកនាំ របស់យើងក៏ដោយ ក៏ពួកយើងមិន ទន់ខ្សោយដែរ ។

ក្រុមសកម្មប្រយុទ្ធខាងលើ បាននិយាយថា ការសម្លាប់មេដឹកនាំទាំងបីរបស់យើង គឺជាចំណុច ធ្វើឲ្យ "យើងកាន់តែខ្លាំង ហើយយើងនឹងបន្ដការតស៊ូរហូតដល់យើង បានផ្ដួលរំលំ អ្នកដែល មកត្រួតត្រា យើង ។ សត្រូវ របស់យើងនឹងសងនូវតម្លៃដ៏ខ្ពស់មួយ សម្រាប់បទឧក្រិដ្ឋនេះ ហើយ សម្រាប់បទឧក្រិដ្ឋ ទាំងអស់ គឺជាការប្រឆាំងពួកយើង និងប្រជាជនរបស់យើងដែរ”។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កងទ័ពអាកាសអ៊ីស្រាអែល បានទម្លាក់គ្រាប់ទៅលើ អាគារមួយ ក្នុងក្រុងរ៉ាហ្វាស ភាគខាងត្បូងតំបន់ហ្គាសាស្រ្ទីព ដោយបានសម្លាប់ថ្នាក់ដឹកនាំ យោធាជាន់ខ្ពស់របស់ ក្រុម ហាម៉ាស់ ចំនួន ៣នាក់ ។

គួរបញ្ជាក់ផងដែរថា ដោយយោងតាមប្រភព ពីអ្នកនាំពាក្យក្រសួងសុខាភិបាលនៅតំបន់ ហ្គាសា បាន ឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសអ៊ីស្រាអែល បានបើកការ វាយប្រហារផ្លូវអាកាស ទៅលើតំបន់ហ្គាសា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ជនប៉ាឡេស្ទីន ២៧នាក់ និងរបួស ២៥ នាក់ ៕

 

·      ព៌តមានអន្តរជាតិទី៤: មេបញ្ជាការយោធាហាម៉ាស់ ៣រូប ស្លាប់ក្នុងការទម្លាក់គ្រាប់
ដោយអ៊ីស្រាអែល

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

 (ហ្គាសា) ៖ ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាសា បានអះអាង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា នេះថា គ្រាប់បែក ដែលទម្លាក់ដោយយន្តហោះចម្បាំងអ៊ីស្រាអែលមួយ កាលពីយប់មិញ ទៅលើគេហរដ្ឋានមួយ ខ្នង នៅតំបន់ហ្គាសាស្ទ្រីពនោះ បានបណ្តាលឲ្យមេបញ្ជាការយោធា ជាន់ខ្ពស់របស់ពួកគេ ៣រូប បាត់បង់ អាយុជីវិត។

សារព័ត៌មាន CNN របស់អាម៉េរិក បានចេញផ្សាយ ដោយយោងតាមការអះអាង ពីមន្ត្រីយោធា ហាម៉ាស់ ថា សមាជិក នៃកងពលតូច ៣រូប ក្នុង ចំណោមសមាជិក របស់ក្រុមប្រឹក្សាយោធា ដែលមានចំនួន ១៥ រូប បានស្លាប់ក្នុងការទម្លាក់ គ្រាប់បែកនៅតំបន់ រ៉ាហ្វាហ៍ ភាគខាងត្បូង តំបន់ហ្គាសា កាលពីយប់ថ្ងៃ ពុធ។

សេចក្តីប្រកាស របស់ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីខ្លួន ធ្លាប់បានអះអាងផងដែរថា ការវាយប្រហារ ដោយទ័ពអាកាសអ៊ីស្រាអែល បានសម្លាប់ស្ត្រី និង កូនក្នុង ផ្ទៃអាយុទើបតែ ៧ខែ ដែលនាងជាភរិយា របស់លោក ដេអ៊ីហ្វ ជាមេដឹកនាំសាខាមួយ របស់កងយោធា ហាម៉ាស់ ។ ក្រុមហាម៉ាស់ លើកឡើងទៀតថា តាមពិតទៅ អ៊ីស្រាអែល បានគ្រោងបើកការវាយប្រហារ ដើម្បីសម្លាប់លោក ដេអ៊ីហ្វ តែបែរជាត្រូវប្រពន្ធ ដែលកំពុងមានផ្ទៃពោះ ៧ខែរបស់លោកទៅវិញ ៕

 

·      ព៌តមានអន្តរជាតិទី៥: មន្រ្តីរតនាគាអាម៉េរិក ពិភាក្សាដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងរុស្សី

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ថា មន្រ្តីជាន់ខ្ពស់រតនាគា សហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការ ដាក់ទណ្ឌកម្មបានជួប ជាមួយនឹងមន្ត្រីតំណាង រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីការដាក់ទណ្ឌកម្ម លើ កូរ៉េខាងជើង, រុស្សី, និង អ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយថា អនុរដ្ឋលេខាធិការក្រសួងរតនាគារ សហរដ្ឋអាម៉េរិកសម្រាប់ ភេរវកម្មនិងចារកម្មហិរញ្ញវត្ថុ លោក David Cohen បានមកដល់ទីក្រុង សេអ៊ូល កាលពីថ្ងៃពុធម្សិលមិញនេះ ក្នុងទស្សនកិច្ចរយៈពេល ២ ថ្ងៃ មកកាន់តំបន់អាស៊ី និង មជ្ឈិមបូព៌ា។

នៅថ្ងៃដែលមកដល់នោះ លោក Cohen បានជួបជាមួយនឹង អ្នកតំណាងមន្ត្រីជាន់ខ្ពស់តាមដាន អាវុធនុយក្លេអ៊ែរ ប្រចាំទីក្រុង សេអ៊ូល លោក Hwang Joon-kook និង រដ្ឋមន្រ្តីកិច្ចការនយោបាយ លោក Lee Kyung-soo នៅឯក្រសួងការបរទេសកូរ៉េខាង
ត្បូង។

លោក Cohen ទទួលបន្ទុកពីទីក្រុង វ៉ាស៊ីនតោន លើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ដែលបានធ្វើសមយុទ្ធ អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ដែលមានចម្ងាយវែង បានប្រាប់ក្រុម អ្នកសារព័ត៌មានថា «ការដែលខ្ញុំមកដល់ ប្រទេសកូរ៉េនេះ គឺដើម្បីបន្ត សហប្រតិបត្តការ និង ការពិភាក្សាគ្នា យ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល សហរដ្ឋអាម៉េរិក និង សាធារណរដ្ឋកូរ៉េ លើបញ្ហា កូរ៉េខាងជើងក៏ដូចជាកិច្ចការខិតខំប្រឹងប្រែងរួមគ្នាដោយគោរពដល់ប្រទេសអ៊ីរ៉ង់»

គួរបញ្ជក់ផងដែរថា លោក David Cohen នឹងធ្វើដំណើរទៅប្រទេសចិន បន្ទាប់ពីគាត់បញ្ចប់ ទស្សនកិច្ចនៅប្រទេសកូរ៉េខាង
ត្បួង៕

 

 

·     ព៌តមានអន្តរជាតិទី៦: សភាថៃ ជ្រើសរើសតាំង ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អ៊ូឆា ជានាយករដ្ឋមន្រ្តីហើយ

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកក៖ សភានៃរបបយោធាថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានជ្រើសរើសមេរដ្ឋប្រហារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អ៊ូឆា ជានាយករដ្ឋមន្រ្តីថៃ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០១៤នេះ ឱ្យដឹងថាសមាជិកសភា ចំនួន១៩១រូប ក្នុង១៩៤រូបដែលមានវត្តមាន បានបោះឆ្នោតជ្រើសរើសលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ឱ្យកាន់តំណែងជា នាយករដ្ឋមន្រ្តីដឹកនាំប្រទេស ដែលហួងហែងដោយវិបត្តិនយោបាយ ចាក់ស្រេះ និងអូសបន្លាយ ជាយូរមកហើយនោះ។

·      ព៌តមានអន្តរជាតិទី៧: អាល្លឺម៉ង់ ត្រៀមបញ្ជូនអាវុធ ទៅក្រុមអ្នកប្រយុទ្ធ Kurdish នៅភាគខាងជើង
អ៊ីរ៉ាក់

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ប៊ែកឡាំង ៖ អាល្លឺម៉ង់ កំពុងត្រៀមបញ្ជូនអាវុធ ទៅដល់ក្រុមសកម្មប្រយុទ្ធKurdish ដែលស្ថិតនៅភាគ ខាងជើងប្រទេសអ៊ីរ៉ាក់។ នេះជាការលើកឡើង របស់រដ្ឋមន្ត្រីការបរទេស លោក Frank-Walter Steinmeier រួមជាមួយរដ្ឋមន្ត្រីការពារជាអាល្លឺម៉ង់លោកUrsula von der Leyen កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីក្នុងទីក្រុងប៊ែកឡាំង ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ ភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោកvon der Leyen បានលើកឡើងថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងផ្តល់នូវអាវុធ និងគ្រឿងជាតិផ្ទុះ ដល់ក្រុមអ្នកប្រយុទ្ធ ក្នុងតំបន់ភាគខាងជើងប្រទេស អ៊ីរ៉ាក់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។  សេចក្តីរាយការណ៍បានឲ្យដឹងថា អាល្លឺម៉ង់នឹងធ្វើការពិចារណា ក្នុងសប្តាហ៍ក្រោយនេះ ដើម្បីសម្រេចថា តើអាវុធអាចនាំទៅអ៊ីរ៉ាក់ ដោយសមហេតុផល និងប្រកបដោយទំនួលខុសត្រូវដែរឬទេ ។ ហើយការធ្វើ សេចក្តីសម្រេចនឹងធ្វើឡើង យ៉ាងពិតប្រាកដក្នុងមួយសប្តាហ៍នេះ ។

សូមជម្រាបថា បន្ថែមទៅលើជំនួយមនុស្សធម៌ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានផ្គត់ផ្គង់នូវអាវុធសម្រាប់ យោធា ដូចជា អាវក្រោះ មួកការពារ វ៉ែនតាសម្រាប់ល្បាតពេលយប់ ឬរថយន្តជាដើម ដើម្បីអាចវាយ ប្រឆាំងនឹងក្រុមអ៊ីស្លាមជ្រុលនិយម ហៅកាត់ថា IS នៅប្រទេស អ៊ីរ៉ាក់ ៕

 

·      ព៌តមានអន្តរជាតិទី៨: ជម្លោះរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន សម្លាប់មនុស្សជាង ២០នាក់ កាលពីថ្ងៃពុធ

Thursday, 21 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា ៖ បន្ទាប់ពីបទឈប់បាញ់គ្នា បានផុតកំណត់ តាំងពីយប់ថ្ងៃអង្គារមក ការវាយប្រហារគ្នាបានកើតឡើងសាជាថ្មីរវាងកងកម្លាំងទ័ពអាកាសអ៊ីស្រាអែល និង យោធាហាម៉ាស់ នៅ តំបន់ហ្គាសាស្ទ្រីព ដោយបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ២០នាក់ស្លាប់ និង រាប់រយ នាក់រងរបួសបន្ថែមទៀត, នេះបើតាមប្រភពពីពេទ្យយោធានៅតំបន់ហ្គាសា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០១៤ នេះថា ចាប់តាំងពីបទឈប់បាញ់គ្នាផុតកំណត់ពីរថ្ងៃមកនេះ អ៊ីស្រាអែល បានបាញ់គ្រាប់ រ៉ុក្កែត ប្រមាណជាង ១០០ គ្រាប់ ជាការតទល់នឹងក្រុមហាម៉ាស់ ដែលបានបាញ់ផ្លោងគ្រាប់ឥត ឈប់ឈរទៅលើភាគកណ្តាល និង ភាគខាងត្បូងនៃទឹកដីអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ របស់ខ្លួន កាលពីថ្ងៃពុធ ម្សិលមិញ នេះថា "នយោបាយរបស់យើងគឺធម្មតា, ប្រសិនបើពួកគេ (ហាម៉ាស់) បាញ់ ពួកគេនឹងទទួលការវាយបកវិញគុណ នឹង ៧។ អ៊ីស្រាអែល នឹងប្រើប្រាស់ គ្រប់ផ្លូវទាំងអស់ដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ នៅទូទាំងប្រទេស។”

គួរបញ្ជាក់ថា ការវាយប្រហារគ្នាពីរថ្ងៃមកនេះ បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ២០នាក់ស្លាប់ ដោយក្នុងនោះមានទាំងក្មេងតូចៗ ដែលមិនដឹងអីមួយ ចំនួនផងដែរ។ មនុស្ស ជាង ២.០០០នាក់ហើយ ត្រូវបានពេទ្យយោធានៅហ្គាសាអះអាងថាស្លាប់ក្នុងជម្លោះរយៈពេល ជាង ៤០ថ្ងៃ ស្របពេលដែល អ្នករងរបួស បានកើនឡើងរហូតដល់ជាង ១ម៉ឺននាក់៕

 

·      ព៌តមានអន្តរជាតិទី៩: ការស្លាប់រង្គាល នៅហ្គាសានៅតែបន្ត

Wednesday, 20 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា៖ យោធាប៉ាឡេស្ទីន បានចាប់ផ្តើមបាញ់ ប្រហារដោយមីស៊ីល ជាច្រើនគ្រាប់ ដើម្បីឆ្លើយតបទៅនឹង ការវាយ ប្រហារដែន របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃពុធនេះ នៅតំបន់ហ្គាសាស្ទ្រីព ក្រោយពេលដែលប្រទេស អេហ្ស៊ីប ខិតខំចូលខ្លួនធ្វើជាអ្នក សម្របសម្រួលបទ ឈប់បាញ់គ្នាថ្មី នៅតំបន់ហ្គាសា។

យោងតាមសាព័ត៌មាន ស៊ីប៊ីអិន ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤ថា យន្តហោះចម្បំាងរបស់ អ៊ីស្រាអែល មួយគ្រឿង បានវាយប្រហារមកលើផ្ទះរបស់លោក មូហាម៉េដ ដេស ដែលជាមេបញ្ជា របស់ក្រុម ហាម៉ាស់ ដែលរួចពីការតាមចាប់ខ្លួន របស់អ៊ីស្រាអែល កាលពីពេលកន្លងទៅ។ នៅក្នុងការវាយប្រហារចំផ្ទះ របស់លោកនោះ មិនបានដឹងច្បាស់ថា តើលោក មូហាម៉េដ ដេស នៅក្នុងផ្ទះឬក៏អត់នោះទេ។

នៅក្នុងការ វាយប្រហារ នោះ មន្រ្តីសុខាភិបាលប្រចាំនៅ តំបន់ហ្គាសា លោក អាល់ គីដ្រា បាននិយាយថា មាន មនុស្ស ០៣នាក់បានស្លាប់ ក្នុងនោះមាន ស្រ្តី០២នាក់ និងក្មេងស្រីអាយុ ០២ឆ្នាំម្នាក់។ ចំណែកលោក មូសា អាប៊ូ ម៉ាស៊ូក មេដឹកនាំជាន់ខ្ពស់ របស់ក្រុមហាម៉ាស់ បាននិយាយថា អ្នកស្លាប់ទំាងនោះ រួមមាន ប្រពន្ធ និងកូនរបស់ លោក ដេស ៕

 

·      ព៌តមានអន្តរជាតិទី១០: អ៊ីស្រាអែល បើកការវាយប្រហារ ផ្លូវអាកាសលើហ្គាសា បន្ទាប់ពីបទឈប់បាញ់ ដល់កំណត់

Wednesday, 20 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ហ្គាសា៖ ទ័ពអាកាសអ៊ីស្រាអែល បានសម្រេចបើកការវាយប្រហារ ដោយយន្តហោះចម្បាំង របស់ខ្លួនទៅលើតំបន់ហ្គាសាស្ទ្រីព សាជាថ្មី កាលពីយប់ថ្ងៃអង្គារ ទី១៩ ខែសីហា បន្ទាប់ពី បទឈប់បាញ់គ្នារយៈពេល ២៤ម៉ោងចុងក្រោយបានផុតកំណត់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ នេះដោយដកស្រង់សម្តីពីយោធា នៅហ្គាសាថា ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារសាជាថ្មី ដោយប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់ កាលពីថ្ងៃយប់ថ្ងៃអង្គារ ដោយបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ៣នាក់ស្លាប់ និង ៤០នាក់រងរបួសបន្ថែមទៀត។

ចំពោះការសម្រេចវាយប្រហារគ្នាឡើងវិញ ពីភាគីវិវាទទាំងពីរ បានបង្ហាញយ៉ាងច្បាស់ថា កិច្ចសម្របសម្រួលនានារបស់អន្តរជាតិ ជាពិសេសប្រទេសអេហ្ស៊ីប ដែលបានដើរតួជាអាជ្ញា កណ្តាលកន្លងមកនោះ មិនមានប្រយោជន៍អ្វីបន្តិចឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បាន គីមូន ត្រូវបានគេរំពឹងទុកថា នឹងចេញមុខ ម្តងទៀតដើម្បីដោះស្រាយ ជម្លោះដែលបានអូសបន្លាយ រយៈពេលជាង ៤០ថ្ងៃមកនេះ។

 

·      ព៌តមានអន្តរជាតិទី១១: កូរ៉េខាងជើង ចូលរួមពិពណ៌អាវុធជាមួយរុស្ស៊ី ទោះបីកំពុងប្រឈមនឹងទណ្ឌកម្ម

Tuesday, 19 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបញ្ជូនតំណាង របស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុននេះ ដើម្បីចូលរួមក្នុង ពិពណ៌គ្រឿងសព្វាវុធ ដែលប្រការបានបង្ហាញឲ្យអន្តរជាតិ ឃើញថា រដ្ឋកុម្មុយនិស្តព្យុងយ៉ាង នៅតែចាប់អារម្មណ៍ ក្នុងការបន្តធ្វើពាណិជ្ជកម្មអាវុធ បើទោះបីជាកន្លងមកខ្លួន បានទទួលរងទណ្ឌកម្មយ៉ាងច្រើនពីអន្តរជាតិក៏ដោយ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែសីហា នេះថា មន្ត្រីតំណាងរដ្ឋាភិបាល
កូរ៉េខាងត្បូង បានទៅចូលរួមនៅក្នុង ពិពណ៌ប្រចាំឆ្នាំ មានឈ្មោះថា Oboroexpo ដែលប្រារព្ធឡើង នៅទីក្រុងហ្ស៊ូកូវស្គី ក្បែរដ្ឋធានីមូស្គូ របស់ សាធារណសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែសីហា កន្លងទៅនេះ។

គួរបញ្ជាក់ថា កន្លងមកមិនមែនត្រឹមតែអង្គការសហប្រជាជាតិនោះទេ ដែលសម្រេចដាក់ទណ្ឌកម្មមិនឲ្យកូរ៉េខាងជើង ធ្វើពាណិជ្ជកម្មគ្រឿងអាវុធ សូម្បីតែអាម៉េរិក ក៏បានដាក់ទណ្ឌកម្មដូចគ្នានេះជាច្រើនដែរ។ កាលពីខែកក្កដាកន្លងទៅនេះអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ក្រោយពីបានតាមដានឃើញអាវុធ ដឹកតាមនាវាចំនួន ១៨គ្រឿង ចេញពីប្រទេសគុយបា ទៅកាន់កូរ៉េខាងជើង ៕

 

·      ព៌តមានអន្តរជាតិទី១២: កូរ៉េខាងត្បូង និង​អាម៉េរិក រួមគ្នា​ធ្វើ​សមយុទ្ធ UFG

Monday, 18 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

សេអ៊ូល៖ នៅថ្ងៃចន្ទនេះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានរួមគ្នាធ្វើប្រតិបត្តិការសមយុទ្ធ Ulchi Freedom Guardian ហៅកាត់ថា UFG ក្នុងកិច្ចការពារប្រទេសកូរ៉េខាងត្បូង ពីការគំរាមកំហែងផ្នែកសន្ដិសុខ ពីប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការធ្វើសមយុទ្ធយោធានេះ នឹងដំណើរការរហូតដល់ថ្ងៃទី២៩ នឹងប្រមូលកងទ័ពកូរ៉េខាងត្បូង ប្រហែលជា ៥ម៉ឺននាក់ និងកងកម្លាំងរបស់អាមេរិកចំនួន ៣ម៉ឺននាក់ នៅក្នុងនោះដែររួមមាន ទាហានអាមេរិក ៣ ពាន់ នាក់ ដែលធ្វើប្រតិបត្ដិការពីចម្ងាយ និងនៅទីតាំងផ្ទាល់។

សមយុទ្ធយោធា UFG នៅក្នុងឆ្នាំនេះនឹងអនុម័ត ដែលត្រូវបានហៅថា "យុទ្ធសាស្រ្តការពារ" ដែលជាលើកដំបូង ដែលត្រូវបានដាក់បង្ហាញកាលពីក្នុង ខែតុលា ឆ្នាំ២០១៤ មក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង របស់កូរ៉េខាងជើង សម្រាប់ការគំរាមកំហែងអាវុធនុយក្លែអ៊ែរ និងអាវុធប្រល័យលោក។ យោធាកូរ៉េខាងត្បូងបានអះអាងថា សមយុទ្ធនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និង ការពារធម្មជាតិទេ ប៉ុន្តែកូរ៉េខាងជើង បានប្រកាសនិងអះអាងថា វាជាការហាត់សម សម្រាប់ការឈ្លានពានទៅភាគខាងជើង មួយនេះទៅវិញទេ។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍មុននេះ ប្រទេសកូរ៉េខាងត្បូង បានស្នើកូរ៉េខាងជើង ដើម្បីឲ្យមានកិច្ចប្រជុំជាន់ខ្ពស់អន្ដរកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្ដែកាលបរិច្ឆេទនៃសំណើនេះ ត្រូវបានជាន់គ្នា ជាមួយនឹងសមយុទ្ធយោធារួមគ្នា ដែលធ្វើឱ្យកិច្ចពិភាក្សានេះពិតជាការលំបាក ក្នុងការប្រារព្ធឡើងណាស់៕

 

·      ព៌តមានអន្តរជាតិទី១៣: មីយ៉ាន់ម៉ា បង្កើតជំនួប​​ពិភាក្សាជាន់ខ្ពស់ទូទាំងប្រទេស ស្តីពីបទឈប់បាញ់

Monday, 18 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

រ៉ង់ហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះថា ប្រទេស មីយ៉ាន់ម៉ា បានបង្កើតជំនួបពិភាក្សាដ៏សំខាន់មួយ ស្តីពី បទឈប់បាញ់ ជុំទី៥ រវាងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជម្លោះនេះឈានដល់ការព្រមព្រៀងគ្នា ជាច្រើនលើកច្រើនសា ហើយឥឡូវនេះវាកំពុងតែសំដៅ ទៅរកទីបញ្ចប់នូវការយល់ព្រមឲ្យមានបទឈប់បាញ់គ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់គណៈកម្មាធិការរក្សាសន្តិភាព របស់រដ្ឋាភិបាល (UPWC) និងក្រុមការងារសម្របសម្រួល បទឈប់បាញ់ប្រដាប់អាវុធជាតិភាគតិច (NCCT) បានឲ្យដឹងថា ភាគីទាំងពីរ បានយល់ព្រមជួបពិភាក្សាគ្នា លើសេចក្តីព្រាង ទាំង៥ចំណុច នៃបទឈប់បាញ់នៅក្នុងខែសីហានេះ។ វាត្រូវបានរំពឹងទុកថា ការព្រមព្រៀង នឹងត្រូវសម្រេចនៅតុលាខាងមុខ។

កំឡុងពេលពិភាក្សា រយៈពេល០៣ថ្ងៃ កាលពីថ្ងៃសុក្រ រហូតដល់ ថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅវិមានសន្តិភាពមីយ៉ាន់ម៉ា ភាគី
រដ្ឋាភិបាល បានទទួលយកសំណើរបស់ភាគីម្ខាងទៀត ស្តីពីការបង្កើតសហព័ន្ធនៃរដ្ឋាភិបាល ធានាឲ្យបាននូវសិទ្ធិប្រជា
ធិបតេយ្យ សិទ្ធិស្មើគ្នា និងសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។

ចំណែកក្រុមប្រដាប់អាវុធ ក៏យល់ព្រមសំណើរបស់រដ្ឋាភិបាលវិញដែរ ដែលស្តីពីការមិនបំបែករដ្ឋ សាមគ្គីភាពជាតិ និង អធិបតេយ្យភាពជានិរន្តរ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា ចំណុចទាំង ០៥ផ្សេងទៀត ដែលគ្រោងនឹងលើកមកពិភាក្សាពេលក្រោយនេះ គេជឿថានឹងត្រូវបញ្ចប់ឲ្យ ដាច់ស្រេច បូករួមទាំង បទឈប់បាញ់ ការធានាសន្ទនានយោបាយ ដំណើរការការងារអំឡុងពេលចរចា និង បញ្ហាទូទៅមួយ ចំនួនុះ៕

 

·      ព៌តមានអន្តរជាតិទី១៤: របបយោធាថៃ ត្រៀមតែងតាំង មេតម្រួតថ្មី

Monday, 18 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

បាងកកក ៖ មេដឹកនាំរបប យោធាថៃ លោក ប្រាយុទ្ធ ចាន់អូឆា កោះប្រជុំមន្រ្តី ជាន់ខ្ពស់ តម្រួតទាំងអស់ ដើម្បីជ្រើសរើស បេក្ខភាព អគ្គស្នងការនគរបាលជាតិថ្មី។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១៨ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ព ជើងគោកថៃ និងជា ប្រធានគណៈរក្សាសន្តិសុខជាតិ បានថ្លែងថា គណៈរក្សាសន្តិសុខជាតិ បានកោះអញ្ជើមន្រ្តីជាន់ខ្ពស់តម្រួតទាំងអស់ ឲ្យចូលរួមប្រជុំ នៅថ្ងៃទី ២០ ខែ សីហា ខាងមុខនេះ ដើម្បីជ្រើសរើស បេក្ខភាព អគ្គស្នងការនគរបាលជាតិថ្មី បន្ទាប់ពីឧត្តមសេនី័យ៍ អាឌុល សែងស៊ីងកែវ អគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ននឹងចូលនិវត្តន៍នៅចុងខែ កញ្ញា ខាងមុខនេះ។

ឧត្តមសេនីយ៍ វ៉ាឆារ៉ាកភុន ប្រាសានរាជគិត អគ្គស្នងការនគរបាល ជាតិស្តីទី បានថ្លែងថា សម្រាប់តំណែង អគ្គស្នងការនគរបាលជាតិថី្មនេះ មានគឺមានបេក្ខភាព ៥រូប ប៉ុន្តែខណៈនេះត្រូវបានជម្រូសសល់ ២ រូប ដែលមានគុណសម្បតិ្តគ្រប់គ្រាន់ ក្នុងនោះរួមាន ឧត្តមសេនីយ៍ឯក អេច អាំងស្នានុន អគ្គស្នងការរង នគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស៊ុមយុទ្ធ ភូមិផាន់មួង អគ្គស្នងការរងនគរបាលជាតិ ដែលនឹងត្រូវ ពិចារណាតែងតាំងដោយ យោធា។

 

·      ព៌តមានអន្តរជាតិទី១៥: រុស្ស៊ី និង អឺរ៉ុប ចង់បញ្ចប់ជម្លោះអ៊ុយក្រែនឲ្យបានឆាប់

Monday, 18 August 2014 ដកស្រង់ពីគេហទំព័រដើមអម្ពិល​ www.dap-news.com

ប៊ែរឡាំង៖ បណ្តារដ្ឋមន្ត្រីការបរទេសមកពីរុស្ស៊ី, អាល្លឺម៉ង់, និង បារាំង បានជួបពិភាក្សាទល់ មុខគ្នាកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ដើម្បីស្វែងរកច្រកចេញថ្មីមួយទៅលើវិបត្តិអ៊ុយក្រែន ស្របពេលដែលជម្លោះនៅភាគខាងកើតប្រទេសនេះ កំពុងតែក្តៅគគុក ហើយមិនទាន់មាន ភាគីណាមួយបង្ហាញពីចេតនា ដោះស្រាយតាមរយៈ ការទូតនៅឡើយនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ ២០១៤ នេះថា លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ហ្វ្រេងខ៍ វ៉លធឺ ដែលដឹកនាំកិច្ចប្រជុំនេះ បានអំពាវនាវពី ដំបូងឲ្យបណ្តាប្រទេសជិតខាងអ៊ុយក្រែនទាំងអស់ ស្វែងរកដំណោះស្រាយផ្នែកនយោបាយ ជាបន្ទាន់ក្នុងការដោះស្រាយវិបត្តិ មុនពេលដែលអ្វីៗ ពិបាកស្រោចស្រង់ជាងនេះ។

គួរបញ្ជាក់ថា ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែន បានស្ថិតក្នុងភាពក្តៅគគុកខ្លាំងនៅ ភ ដោយកងកម្លាំងរដ្ឋាភិបាលទីក្រុងគៀវ និង ក្រុមបំបែករដ្ឋដែលគាំទ្រ លើរុស្ស៊ី បាន វាយប្រយុទ្ធគ្នា ដើម្បីដណ្តើមកាន់ កាប់ទីក្រុងនៅតាមព្រំដែន។

សារព័ត៌មានរដ្ឋអ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃអាទិត្យ យោធារបស់ខ្លួនបានសម្រុក ចូលទៅកាន់ទីក្រុងដែលក្រុមឧទ្ទាមគាំទ្ររុស្ស៊ីកាន់កាប់ដោយជោគជ័យ ហើយទីក្រុងគៀវ បានបង្ហាញក្តីត្រេកអរចំពោះភាពវិជ្ជមានក្រោយជម្លោះជាង ៤ខែមកនេះ ប៉ុន្តែសេចក្តី រាយការណ៍ពីយោធាវិញឲ្យដឹងថា យន្តហោះយោធាអ៊ុយក្រែនមួយគ្រឿងទៀតហើយ ត្រូវបានក្រុមឧទ្ទាម បាញ់ទម្លាក់កាលពីថ្ងៃអាទិត្យ៕