សាកលវិទ្យាល័យការពារជាតិ
ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​២៨ ខែកក្កដា ដល់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

ព្រឹកថ្ងៃទី ០៣ សីហា ឆ្នាំ២០១៤ នៅស្នាក់ការគណបក្សប្រជាជនខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាពលោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ ដល់សមាជិក សមាជិកាតំណាងគណបក្ស ស្រុក ខ័ណ្ឌ ឃុំសង្កាត់ ទូទាំងខេត្ត ប្រមាណជាង២០០នាក់ ។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​២១ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ទៀ បាញ់ នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលជួបពិភាក្សា ជាមួយ អគ្គមេបញ្ជាការកងទ័ពថៃ និង ប្រធានគណៈរក្សាសន្តិសុខជាតិ នៅថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ។ យោងគេហទំព័រ Manager Online របស់ថៃ នៅថ្ងៃ ពុធ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ រួមមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋាធិលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស និង ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក និងជា បុត្រារបស់សម្តេច ហ៊ុន សែន នាយកនាយករដ្ឋមន្រ្តីកម្ពុជា។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១៤ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាននាំយកអាវភ្លៀងរាប់ម៉ឺនអាវ ជាអំណោយរបស់សម្តេចទាំងពីរ ទៅចែក ជូនដល់កងទ័ព និងកងនគរបាលការពារព្រំដែន កំពុងឈរជើងសមរភូមិមុខ ទិសប្រាសាទព្រះវិហារ។ ពិធីនេះប្រារព្ធ នៅទីបញ្ជាការកងពលតូចលេខ៧ (ជាំតែ) ដោយមានការទទួលស្វាគមន៍ ពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នាយឧត្តមសេនីយ៍ ជា តារា នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង ព្រមទាំងមានការចូលរួម ពីមេបញ្ជាការកងទ័ព កងនគរបាលការពារព្រំដែនជួរមុខ ជាច្រើនទៀត។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​០​៧ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤
អង្គារ ២៦ សីហា ២០១៤

ក្រោមការផ្តួចផ្តើម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បាន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៨៥នាក់ ក្នុងនោះមានគ្រូពេទ្យបរទេស ៥នាក់ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅរុក្ខគិរីខេត្តបាត់ដំបង បានចំនួនជាង១.៨០៣នាក់ រយៈពេល១ថ្ងៃ នៅមណ្ឌលសុខភាពព្រែកជីក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ មានចំនួន ៣១ភូមិ ក្នុងឃុំចំនួន៥ ស្រុករុក្ខគិរី អមដំណើរដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងសហការី ដោយមានកិច្ចសហការ ពីមន្រ្តីសុខាភិបាលខេត្ត ដឹកនាំដោយលោក វឿង ប៊ុនរ៉េត ប្រធាមន្ទីរ សុខាភិបាលខេត្ត និងអាជ្ញាធរដែនដីមូលដ្ឋានជាច្រើននាក់ ។