សាកលវិទ្យាល័យការពារជាតិ
ប្រវត្តិវិវាទប្រជុំកោះ នៅសមុទ្រចិនខាងត្បួង
ច័ន្ទ ២៥ សីហា ២០១៤

សមុទ្រចិនខាងត្បួង ស្ថិតនៅក្នុងផ្នែកមួយរបស់មហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច ដែលមានផ្ទៃទឹកល្វឹងល្វើយ តភ្ជាប់រវាងសមុទ្រភាគខាងត្បួងរបស់ចិន និងកោះ តៃវ៉ាន់ ជាប់ភាគខាងកើតរបស់ វៀតណាម និង ប្រជុំកោះ នៃមហាសមុទ្រ ប៉ាស៊ីហ្វិក។សមុទ្រចិនខាងត្បួង មានសណ្ឋានជា សមុទ្រ កីងប៉េត (Semi enclosed sea) ហ៊ុំព័ទ្ធ ទៅដោយ ៨ រដ្ឋ រួមមាន ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និង វៀតណាម ។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​៣០​ ខែមិថុនា ដល់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤
ច័ន្ទ ២៥ សីហា ២០១៤

កាល​ពី​​រសៀល​ថ្ងៃ​ទី០៣​​ ខែកក្កដា ​កន្លង​ទៅ​ ឯ.ឧ ​នាយឧត្តមសេនីយ៍​ នាង ផាត​ រដ្ឋលេខាធិការ​ ក្រសួង​ការពារជាតិ​ បាន​អនុញ្ញាតិ​អោយ​តំណាង​ក្រុមហ៊ុន​ មីន អូតូម៉ូ ​បៃផ្លែន​ មក​ពី​ប្រទេស​បេឡារូស​ ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ។​ នៅ​ក្នុង​ជំនួប​នោះ ​ក៏​មាន​ការ​ចូល​រួម​ផង​ពី ​ឯ.ឧ ​នាយឧត្តមសេនីយ៍​ ចៅ ភិរុណ ​អគ្គនាយក​ អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស​ ក្រសួង​ការពារជាតិ​។​

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​០៩ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤
សុក្រ ២២ សីហា ២០១៤

បុត្រច្បងសម្តេចតេជោ លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ស្នាក់ការចលនាយុវជនកម្ពុជា ប្រចាំខេត្តកណ្តាល។ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានថ្លែងឲ្យដឹងថា ស្នាក់ការចលនាយុវជនកម្ពុជាប្រចាំ ខេត្តកណ្តាលនេះ ត្រូវបានសាងសង់នៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទីតាំងរបស់ ក្រុមហ៊ុន 7NG។

ពត៌មានជាតិ​ និងអន្តរជាតិ ពីថ្ងៃទី​១៩ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤
សុក្រ ២២ សីហា ២០១៤

បន្ទាប់ពីនាយករដ្ឋមន្រ្តីស្តីទី លោក ស ខេង បានចេញបទបញ្ជា៣ ចំណុច ដើម្បីឲ្យភាគីពាក់ព័ន្ធ ជាពិសេសកងទ័ព នៅតាមបណ្តោយព្រំដែន ត្រូវរក្សាភាពស្ងប់ស្ងាត ខណៈប្រទេសថៃកំពុងតែជួ បស្ថាន ភាពវឹកវរ ដោយបានដាក់ ប្រទេសស្ថិត នៅក្រោមច្បាប់អាជ្ញាសឹកនោះ នាយឧត្ដមសេនីយ៍ ជា តារា អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ សមរភូមិទិសទី៤ បាននឹងកំពុងធ្វើការ ផ្សព្វផ្សាយបទបញ្ជាទាំងនោះ ទៅដល់កងទ័ពនៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ ។